រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមនិងថវិការ
(VOVWORLD) -នាថ្ងៃទី៣១តុលា នៅទីក្រុងហាណូយ កិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀត ណាមនីតិ កាលទី១៤បានធ្វើការពិភាក្សាអំពីលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងថវិការរដ្ឋឆ្នាំ២០១៧ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងការទូទាត់ថវិការរដ្ឋ វិធានការបែងចែកថវិការមជ្ឈឹមឆ្នាំ២០១៨ និងផែនការហិរញ្ញវត្ថុ ថវិការរដ្ឋដំណាក់ កាល ២០១៨-២០២០។
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាម នីតិកាលទី១៤ |
ស្តីពីសេដ្ឋកិច្ច សង្គមនិងថវិការរដ្ឋដែលបាននាយករដ្ឋមន្ត្រីរដ្ឋាភិ បាលដាក់ជូន រដ្ឋសភា នៅសម័យបើកកិច្ចប្រជុំលើកទី៤រដ្ឋសភានីតិកាលទី១៤នោះ អង្គប្រជុំបាន ឯកភាពលើរបាយការណ៍នេះ ព្រមទាំង ជឿជាក់ថា គោលដៅទាំង១៣ដែលបាន ដាក់ចេញសម្រាប់ឆ្នាំ២០១៧ នឹងសម្រេចជាស្ថាពរហើយអាចហួសផែនការដែល បានដាក់ចេញទៀតផង។លោក Nguyen Thanh Hai សមាជិកសភាមណ្ឌល Tien Giang បានចាត់ទុកថា៖
“ខ្ញុំឃើញថា គប្បីជម្រុញខ្លាំងការងារពន្លឿនវិនិយោគប្រកបដោយប្រសិទ្ធិភាព ។ បើកទូលាយទីផ្សារប្រើប្រាស់ផលិតផលក្នុងនិងក្រៅប្រទេស។ ខ្ញុំស្នើឲ្យបន្តអនុ វត្តការបង្រួញក្បាលម៉ាស៊ីនក្របខ័ណ្ឌមន្ត្រីរដ្ឋការ ជាពិសេសគឺវិមជ្ឈការនិងវិសហ មជ្ឈការ។ បន្តកែលំអបរិយា កាសវិនិយោគ កែទម្រង់បែបបទរដ្ឋបាលនិងលើក កំពស់ការទទួលខុសត្រូវនៃក្បាលម៉ាស៊ីនរដ្ឋប្រកបដោយប្រសិទ្ធភាព”
សមាជិក សមាជិកាសភាក៏បានក្រើនរំលឹកការបន្តបំផុសយុទ្ធនាការចាប់ផ្តើម អាជីពសម្រាប់សហគ្រាស បន្តដោះស្រាយការលំបាកឲ្យសហគ្រាស និងដាក់ គោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជួរមុខ បង្កើតគ្រឹះស្ថានរឹងមាំសម្រាប់ដំណាក់ កាលខាងមុខ ដើម្បីខឿនសេដ្ឋកិច្ចមានការអភិវឌ្ឍន៍ជាប់រហ័សនិងនិរន្តរភាព៕