រដ្ឋសភាពិភាគ្សាលើគម្រាងច្បាប់ព្រហ្មទណ្ឌ(ធ្វើវិសោធនកម្ម)

(VOVworld)-នាថ្ងៃទី១៦មិថុនានៅទីក្រុងហាណូយ រដ្ឋសភាបានចំណាយរយៈ
ពេលពេញមួយថ្ងៃ សំដៅពិភាគ្សាអំពីគម្រាងច្បាប់ព្រហ្មទណ្ឌ(ធ្វើវិសោធនកម្ម)។
សមាជិក សមាជិ ការសភា បានព្រមព្រៀងជាសារវ័ន្តថា ការធ្វើវិសោធនកម្មក្រម
ច្បាប់នេះ គឺសំដៅ ជាក់ស្តែងបនីយកម្មនិងបង្កើតមូលដ្ឋានគតិយុត្តិធានាការ
អនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។តាមនោះ ខ្លឹមសារដែលត្រូវធ្វើវិសោធនកម្ម បំពេញបន្ថែមក្នុងក្រមច្បាប់ នេះ សម្តែងនូវស្មារតីលើកកំពស់ប្រសិទ្ធិភាពបង្ការ
ប្រឆាំង និង ឆ្ពោះទៅលក្ខណៈ ស្អាតស្អំក្នុងការដោះស្រាយបទល្មើស។

រដ្ឋសភាពិភាគ្សាលើគម្រាងច្បាប់ព្រហ្មទណ្ឌ(ធ្វើវិសោធនកម្ម) - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំ

        ដើម្បី ធានាបាននូវលទ្ធភាពអនុវត្តនៃក្រមច្បាប់ព្រហ្មទណ្ឌ (ធ្វើវិសោធន
កម្ម) សមាជិក សមាជិការសភា បានឯកភាពប្រមូលផ្តុំដោះស្រាយរាល់បញ្ហា
ជំពាក់ជំ ពិនដែលជះឥទ្ធិពលទៅលើប្រសិទ្ធភាពនៃកិច្ចការងារប្រយុទ្ធប្រឆាំង
បទល្មើស។ សមា ជិកសមាជិការសភា បានស្រុះចិត្តគំនិតចំពោះសំណើររបស់
រដ្ឋាភិបាលអំពីការ រៀបចំយកមតិរបស់ប្រជាជនអំពីក្រមច្បាប់នេះ។ ព្រះតេជ
គុណ Thich Bao Nghiem សមាជិកសភាមណ្ឌលហាណូយបានរួមមតិថា៖

        “នេះជាក្រមច្បាប់មានលក្ខណៈសំខាន់ជាពិសេស ដែលទាក់ទិនផ្ទាល់ដល់ សិទ្ធិនិងការពារសិទ្ធិរបស់មនុស្ស សិទ្ធិពលរដ្ឋ និងទាក់ទិនដល់សេចក្តីកំណត់ជាក់ ស្តែងនៃរដ្ឋធម្មនុញឆ្នាំ២០១៣។ ដោយហេតុនេះ ខ្ញុំស្នើររដ្ឋសភា គប្បីផ្សាព្វផ្សាយ សេចក្តីសម្រេចចិត្ត ដើម្បីអាចរៀបចំការយកមតិប្រជាជន យ៉ាងហោចណាស់ក្នុង
រយៈពេល៣ខែ”។

        មតិជាច្រើនក៏បានស្នើររក្សាដដែលការកាត់ទោសប្រហារជីវិតចំពោះ បទឧក្រិដ្ឋធ្ងន់ធ្ងរពិសេសដូចជា ឧក្រិដ្ឋកម្មសង្គ្រាម​ ប្រឆាំងមនុស្សលោក បំផ្លាញ សន្តិភាពបទឧក្រិដ្ឋជួយដូរគ្រឿងញៀននិងសម្លាប់មនុស្សជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ