រដ្ឋសភាពិភាគ្សាលើរបាយការណ៍អនុវត្តសេចក្តីសំរេចចិត្តរបស់រដ្ឋសភាអំពីការសួរដេញដោលលនិងឆ្លើយសំនួរដេញដោល

រដ្ឋសភាពិភាគ្សាលើរបាយការណ៍អនុវត្តសេចក្តីសំរេចចិត្តរបស់រដ្ឋសភាអំពីការសួរដេញដោលលនិងឆ្លើយសំនួរដេញដោល - ảnh 1
លោក Nguyen Ba thuyen សមាជិកសភាមណ្ឌល Lam Dong (VOV)


        Vovworld-របាយការណ៍របស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Xuan Phuc រាយការណ៍នៅរដ្ឋសភានាព្រឹកថ្ងៃទី១៧វិច្ឆកា ក្នុងក្របខ័ណ្ឌ​សម័យ
ប្រជុំលើកទី៨រដ្ឋសភានីតិកាលទី១៣បានលើកច្បាស់រាល់លទ្ធផល​ដែលទទួល
បានក្នុងវិស័យសារវន្តចំនួន៧ ក្នុងនោះមានកសិកម្មនិងអភិវឌ្ឍន៍ជនបទ ផ្ទៃក្នុង
ហិរញ្ញវត្ថុអធិការកិច្ច។

        ពិភាគ្សាអំពីរបាយការណ៍របស់រដ្ឋាភិបាល បណ្ដាសមាជិកសភាបានស្នើរ
​រដ្ឋាភិបាលបំភ្លឺដំណោះស្រាយមេក្នុងវិស័យកសិកម្មជនបទដើម្បីបញ្ចប់រឿងរដូវ
អំណោយផលនិងមិនអំណោយផល។ បណ្ដាសមាជិកសមាជិការសភា​បាន​ផ្ដោត
ទៅលើបញ្ហាទាកទាញអង្គភាពអាជីវកម្មវិនិយោគយ៉ាងខ្លាំងក្លាទៅលើ​វិស័យ
កសិកម្មមជ្ជកម្ម។ លោក Huynh Van Tinh សមាជិកសភាមណ្ឌល Tien Giang បាន
លើកមតិថា៖

        “ការទាក់ទាញអង្គភាពអាជីវកម្មវិនិយោគយ៉ាងខ្លាំងក្លាទៅលើវិស័យ​កសិកម្ម
នៅមានការលំបាក។ នាពេលខាងមុខរដ្ឋាភិបាលមានដំណោះ​ស្រាយ​អ្វីដើម្បី​ទាក់
ទាញ ពិសេសគឺគោលនយោបាយពន្ធដីធ្លី។ ទីពីរគឺចំណាយ​កសិផល​ជលផល
នាពេលកន្លងមកមានការប្រែប្រួលប៉ុន្តែនៅរាំងស្ទះ។ នាពេល​ខាងមុខ រដ្ឋាភិបាល
គួរតែមានដំណោះស្រាយជាក់ស្ដែងប្តេជ្ញាជាងដើម្បីធានាឲ្យ​កសិករអ្នកនេសាទ
មានចំណេញ។”

        ស្ដីពីកំណែទម្រង់រដ្ឋបាល លោក Nguyen Ba thuyen សមាជិក​សភា​មណ្ឌល
Lam Dong បានចាត់ទុកថា៖

        “សូមស្នើររដ្ឋាភិបាលត្រូវធ្វើយ៉ាងខ្លាំងក្លាថែមទៀត ពិសេសគឺកំណត់​ការងារ
​ធ្វើ។ ទីពីរអំពីការតស៊ុប្រឆាំងអំពើរពុករលួយ ទាមទាត្រូវបន្តច្រើនថែម​ទៀត ក្នុងនោះ
ត្រូវផ្ដោតទៅលើកត្តាមនុស្សនិងកត្តាទំនុកទុកចិត្ត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ