|
រដ្ឋសភាពិភាគ្សាអំពីគំរោងការច្បាប់បោះពុម្ភផ្សាយ (វិសោធនកម្ម)។ |
VOV- នារសៀលថ្ងៃទី១៨មិថុនា ក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភា
វៀតណាម Nguyen Thi Kim Ngan រដ្ឋសភាវៀតណាមបានដំណើរការអនុម័ត្ត
លើច្បាប់ចំនួន៥ជាមួយសំលេងគាំទ្រភាគច្រើន។ ច្បាប់ចំនួន៥ដែលត្រូវបាន
អនុម័ត្តរួមមាន ច្បាប់ធានារាប់រងប្រាក់បញ្ញើ ច្បាប់បង្កាប្រឆាំងលៀងលុយ
ច្បាប់អប់រំឧត្តមសិក្សា ច្បាប់បង្កាប្រឆាំងគ្រោះអាក្រកនៃបារី និងច្បាប់ការងារ
(វិសោធនកម្ម)។ នាព្រឹកថ្ងៃដ៏ដែល ក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភា
វៀតណាម លោកស្រី Tong Thi Phong រដ្ឋសភាវៀតណាមបានពិភាគ្សានៅ
សាលប្រជុំអំពីគំរោងច្បាប់បោះពុម្ភផ្សាយវិសោធនកម្ម។ បណ្ដាមតិសុទ្ធតែ
មូលមតិជាឯកឆ័ន្ទនូវការចាំបាច់ផ្សព្វផ្សាយច្បាប់បោះពុម្ភផ្សាយ(វិសោធនកម្ម)។ ការផ្សព្វផ្សាយច្បាប់បោះពុម្ភផ្សាយ(វិសោធនកម្ម)នឹងបង្កលក្ខណៈសុក្រិដ្ឋរបៀង
កតិយុតដើម្បីដោះស្រាយរាល់ការជំពាក់ជំពិនក្នុងស្ថានភាពជាក់ស្ដែងផង កែប្រែ
រាល់ទំនាក់ទំនងដែលទើបនឹងបានបង្កើតក្នុងសកម្មភាពបោះពុម្ភផ្សាយផង។
ទន្ទឹមនឹងនោះបង្កលក្ខណៈដើម្បិវិស័យបោះពុម្ភផ្សាយបន្តអភិវឌ្ឍន៍ឆ្លើយតបល្អ
ភារកិច្ចកំណត់ទិសវប្បធម៍សតិអារម្មណ៍និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ដំណាង
ជាច្រើនស្នើរក្សានៅដ៏ដែលការកំណត់ដូចជាច្បាប់ចូលជាធរមានអំពីសម័ត្ថភាព
ផ្តល់លិខិតអនុញាត្តសកម្មភាពបោះពុម្ភផ្សាយ។ លោកស្រី Tran Thi Dieu Thuy
សមាជិការសភាទីក្រុងហូជីមិញបានលើកមតិថា៖
“អំពីប្រភេទរៀបចំគ្រឹះស្ថានបោះពុម្ភផ្សាយ ខ្ញុំមិនយល់ព្រមជាមួយពង្រាងច្បាប់ វិសោធនកម្មបោះពុម្ភផ្សាយរៀបចំនិងធ្វើសកម្មភាពតាមប្រភេទអង្គភាពបុព្វហេតុ រដ្ឋរឺក្រុមហ៊ុនចំកាត់សមាជិកតែមួយដោយរដ្ឋគ្រប់គ្រងតែរក្សាដ៏ដែលច្បាប់ នាបច្ចុប្បន្នគឺគ្រឹះស្ថានបោះពុម្ភផ្សាយត្រូវបានរៀបចំតាមប្រភេទអង្គភាពអាជីវកម្មមានលក្ខណៈរឺអង្គភាពបុព្វហេតុមានចំណូល។”
រីឯលោកស្រី Tran Thi Hong Tham សមាជិការសភាមណ្ឌល Can Tho បានចាត់ទុក
ថា៖
“ខ្ញុំស្នើរគណៈកម្មាការតាក់តែងត្រូវស្រាវជ្រាវបំពេញបន្ថែមបណ្ដាការកំណត់
អំពីសកម្មភាពបោះពុម្ភផ្សាយនិងគោលនយោបាយអភិវឌ្ឍន៍វណ្ណកម្មបោះពុម្ភ
ផ្សាយ ក្នុងនោះគប្បីកសាងមូលដ្ឋានទិន្នន័យដើម្បីគ្រប់គ្រងវណ្ណកម្មបោះពុម្ភ
ផ្សាយ។ ការកសាងមូលដ្ឋានទិន្នន័យជាមួយបច្ចេកវិទ្យានាបច្ចុប្បន្នគឺមិនពិបាក
មិនអស់ប្រាក់ច្រើនពេកនិងលឿន៕”