រដ្ឋសភាពិភាគ្សាអំពីរបាយការណ៍បញ្ចប់អាណត្តិនានា
|
សមាជិកសភានៅសម័យប្រជុំ |
(VOVworld) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី១១រដ្ឋសភានីតិកាលទី១៣នាព្រឹក
ថ្ងៃទី២៣ មិនា រដ្ឋសភាបានពិភាគ្សាតាមក្រុមអំពីរបាយការណ៍បញ្ចប់អាណត្តិ ក្នុង
នោះមានរបាយការណ៍របស់ប្រធានរដ្ឋ ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តីរដ្ឋាភិបាល។
នារសៀលថ្ងៃដដែល រដ្ឋសភាពិភាគ្សាអំពីច្បាប់ការពារ ថែទាំនិងអប់រំកុមារ (ធ្វើ
វិសោធនកម្ម)។
ចំពោះរបាយការណ៍បញ្ចប់អាណត្តិរបស់រដ្ឋសភា សមាជិកសភាបានវាយតំលៃ
ខ្ពស់នូវការផ្លាស់ប្ដូរថ្មីនៃរដ្ឋសភាក្នុងអាណត្តិកន្លងទៅដោយកាន់តែមានប្រសិទ្ធិ
ភាព ជាក់ស្ដែង និងរួមចំណែកនាំរដ្ឋសភាខិតមកជិតប្រជាជនថែមទៀត។លោក
Do Van Duong សមាជិកសភាមណ្ឌលទីក្រុងហូជីមិញ បានឲ្យដឹងថា៖
“ក្នុងអាណត្តិកន្លងទៅ រដ្ឋសភាបាននាំចេញសេចក្ដីសំរេចចិត្តយុត្តិធម៌ជាច្រើន
ដែលរួមចំណែកកែទម្រង់ស្ថាប័នយុត្តិធម៌ កាត់បន្ថយស្ថានការណ៍បទល្មើស។
ប្រទេសជាតិមានស្ថិរភាពខាងនយោបាយ ខាងសន្តិសុខគឺគួរឲ្យសប្បាយរីករាយ
ណាស់។ក្នុងអាណត្តិកន្លងទៅ អង្គសវនការនិងអង្គអធិប្បាយជាច្រើនត្រូវបាន
ផ្សាយផ្ទាល់តាមវិទ្យុនិងទូរទស្សន៍បានទាក់ទាញការតាមដានរបស់អ្នកបោះ
ឆ្នោតយ៉ាងច្រើនកុះករ”។
សមាជិកសភាភាគច្រើនបានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងក្នុងការគ្រប់
គ្រង និងចាត់ចែងការរបស់រដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។ចំពោះមុខ
ស្ថានការណ៍ជ្រាបចូលនៃទឹកប្រៃនិងគ្រោះរាំងស្ងួតនៅតំបន់ដីសណ្ដទន្លេ Cuu
Long សមាជិកសភាមួយចំនួនបានស្នើរឲ្យរដ្ឋាភិបាលមានកម្មវិធីមេពេញលេញ
អំពីការគ្រប់គ្រងទឹកនៅតំបន់នេះ៕