រដ្ឋសភាមីយ៉ាន់ម៉ាប្រកាសបញ្ជីរាយនាមគណៈរដ្ឋមន្រ្តីថ្មី

រដ្ឋសភាមីយ៉ាន់ម៉ាប្រកាសបញ្ជីរាយនាមគណៈរដ្ឋមន្រ្តីថ្មី - ảnh 1
ប្រធានគណៈបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) កាន់អំណាច
លោកស្រី Aung San Suu Kyi (រូបថត៖AP)

(VOVworld) - រដ្ឋសភាមីយ៉ាន់ម៉ានាថ្ងៃទី២២ មិនា បានប្រកាសបញ្ជីរាយនាមរដ្ឋមន្រ្តី
ចំនួន១៨រូបដែលត្រូវបានតែងតាំងឲ្យកាន់តំណែងក្នុងគណៈរដ្ឋមន្រ្តីប្រទេសនេះ​
ក្នុងនោះ មានប្រធានគណៈបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) កាន់
អំណាច លោកស្រី Aung San Suu Kyi។រដ្ឋមន្រ្តីទាំងនេះនឹងដឹកនាំក្រសួងថ្មីចំនួន២១
ក្នុង រដ្ឋាភិបាលនៃប្រធានាធិបតីទទើបនឹងបានជាប់ឆ្នោតលោក U Htin Kyaw។
មុននោះ នាថ្ងៃទី១៧ មិនា ប្រធានាធិបតីលោក U Htin Kyaw បានដាក់ជូនរដ្ឋសភា
នូវសំណើរបង្កើតរដ្ឋាភិបាលថ្មីរួមមានក្រសួងចំនួន២១ជាមួយរដ្ឋមន្រ្តី១៨រូបដែល
ថយចុះបើប្រៀបនឹង៣៦ក្រសួងនិង៣២រដ្ឋមន្រ្តីនៃរដ្ឋាភិបាលជិតនឹងបញ្ចប់
អាណត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ