រដ្ឋសភាលីប៊ីបដិសេធការផ្តើមគំនិតរបស់ អ.ស.ប. ស្តីពីការបង្កើតរដ្ឋាភិបាលឯកភាព


រដ្ឋសភាលីប៊ីបដិសេធការផ្តើមគំនិតរបស់ អ.ស.ប. ស្តីពីការបង្កើតរដ្ឋាភិបាលឯកភាព - ảnh 1
រដ្ឋសភាលីប៊ីបដិសេធការផ្តើមគំនិតរបស់ អ.ស.ប. ស្តីពីការបង្កើតរដ្ឋាភិបាលឯកភាព (Image: VNA)

(VOVworld) – នាថ្ងៃទី ៩ មិថុនា រដ្ឋសភារបស់លីប៊ីដែលសហគមន៍អន្តរជាតិ ទទួលស្គាល់បានបដិសេធសេចក្តីព្រាងសំណូមពរអំពីការបង្កើតរដ្ឋាភិបាល ឯកភាពនិងចាកចេញពីបណ្ដាការចរចារ។ តាមសមាជិកសភាមួយរូបនៃ
ប្រទេស​នេះ រដ្ឋសភាលីប៊ីក៏បានហាមឃាត់បណ្ដាសមាជិសភាអាល្លឺម៉ង់
ចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំរបស់អឺរ៉ុបនិងអាហ្វ្រិកខាងជើងដើម្បី
ពិភាក្សាអំពីសំណើររបស់បេសកជនពិសេសរបស់អគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកបញ្ហានៅលីប៊ី លោក Bernardino Leon សំដៅបញ្ចប់ជំលោះ
នយោបាយនៅប្រទេសអាហ្វ្រិក ខាងជើងនោះ។ មុននោះ នាថ្ងៃទី ៨ មិថុនា
ក្នុងការចរចារនៅម៉ារ៉ុក លោក Leo បាននាំចេញការផ្តើមគំនិតលើកទី ៤ ដោយអំពាវនាវឲ្យបង្កើតរដ្ឋាភិបាលអន្តរ កាលសាមគ្គីភាពក្នុងរយៈពេល ១
ឆ្នាំ ក្នុងនោះមានក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកនាំដោយនាយករដ្ឋមន្ត្រីរួមជាមួយ
ឧបនាយករដ្ឋមន្ត្រីចំនួន ២ រូប។ សភាជាន់ទាប់នឹងជាស្ថាប័ននិតិបញ្ញត្តិតែ
មួយគត់និងស្ថាប័នពិគ្រោះយោបល់ក្រុមប្រឹក្សារជាតិរួមមាន សមាជិកចំនួន
១២០ នាក់ ក្នុងនោះ មានសមាជិកនៃមហាសន្និបាតប្រជាជនទូទាំងប្រទេស
(GNC) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ