រដ្ឋសភាវៀតណាមនិងរដ្ឋសភាកម្ពុជាលើកកំពស់ប្រសិទ្ធិភាពសហប្រតិបត្តិការ
(VOVWORLD) -នាព្រឹកថ្ងៃទី៩សីហា នៅវិមានរដ្ឋសភា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញទទួលជួបជាមួយអនុប្រធានទី១ព្រឹទ្ធសភាព្រះ រាជាណាចក្រកម្ពុជាលោក នៃ ប៉េណា ។ ��ដោយជាតិគីមី។ ទន្ទឹម ជាមួយគ្នានោះ គឺរួមសហការដើម្បីជម្រុញខ្លាំងចលនាធ្វើសកម្មភាពដើម្បីជន រងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ក្នុងអង្គការមហាជននិងបុគ្គល ទាំងក្នុងនិងក្រៅប្រទេស” ៕
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញទទួលជួបជាមួយអនុប្រធានទី១ព្រឹទ្ធសភាព្រះ រាជាណាចក្រកម្ពុជាលោក នៃ ប៉េណា (រូបថតៈ Doãn Tấn/TTXVN) |
នៅក្នុងជំនួបនេះ លោកស្រី Tong Thi Phong បានអះ អាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺយក ចិត្តទុកដាក់និង ផ្តល់អាទិភាពចម្បងសម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយ កម្ពុជា។ លោកស្រី Tong Thi Phong បានស្នើឲ្យភាគីទាំងពីរ បន្តរក្សាទំនាក់ទំនង លើបណ្តាកាណាលកិច្ចការបរទេសរបស់បក្ស ការទូតរបស់រដ្ឋ ជាពិសេស បន្តអនុ វត្តកិច្ចចរចារ ដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជាដើម្បីជំនួសឲ្យកិច្ចព្រមព្រៀងជួញដូរទំនិញនិងសេវាពាណិជ្ជ កម្មតាមព្រំដែនវៀតណាម-កម្ពុជាដែលបានចុះហត្ថលេខានាឆ្នាំ២០១១។
ភាគីទាំងពីរក៏បានឯកភាពនឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការដើម្បីជម្រុញ ការបើកទូលាយ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិង ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនៅ បណ្តាវេទិកាអន្តរសភាតំបន់និងអន្តរជាតិ៕