រដ្ឋសភាវៀតណាមបើកសម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោល
(VOVWORLD) - អញ្ជើញថ្លែងក្នុងពិធីបើកសម័យសួរដេញដោល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា ក្នុងសម័យសួរដេញដោលលើកនេះ សមាជិករដ្ឋ សភានឹងសួរដេញដោលអំពីការអនុវត្តសេចក្តីសម្រេចចិត្តចំនួន១០ របស់រដ្ឋសភា នីតិ កាលទី១៤ និងទី១៥ ដែលមានខ្លឹមសារដ៏ទូលំទូលាយ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច វប្បធម៌ និងសង្គមចំនួន ២១ ដែលជាការចាប់អារម្មណ៍របស់ម្ចាស់ឆ្នោតទូទាំងប្រទេស។
សម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នៅវិមានរដ្ឋសភា រដ្ឋធានីហាណូយ ក្រោមអធិបតីភាព របស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue សម័យប្រជុំលើកទី៦ រដ្ឋ សភានីតិកាលទី១៥ បានបើកសម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោល។ សម័យប្រជុំនេះត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍វៀតណាម ទូរទស្សន៍រដ្ឋសភា វៀតណាម និងវិទ្យុសម្លេងវៀតណាម។
អញ្ជើញថ្លែងក្នុងពិធីបើកសម័យសួរដេញដោល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា ក្នុងសម័យសួរដេញដោលលើកនេះ សមាជិករដ្ឋ សភានឹងសួរដេញដោលអំពីការអនុវត្តសេចក្តីសម្រេចចិត្តចំនួន១០ របស់រដ្ឋសភា នីតិ កាលទី១៤ និងទី១៥ ដែលមានខ្លឹមសារដ៏ទូលំទូលាយ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច វប្បធម៌ និងសង្គមចំនួន ២១ ដែលជាការចាប់អារម្មណ៍របស់ម្ចាស់ឆ្នោតទូទាំងប្រទេស។ នៅព្រឹកថ្ងៃទី ៦ វិច្ឆិកា រដ្ឋសភាបានផ្តោតលើការសួរដេញដោលអំពីវិស័យសេដ្ឋ កិច្ចចម្រុះ រួមមានបញ្ហាផែនការ និងការវិនិយោគ ហិរញ្ញវត្ថុ និងធនាគារ។
ទាក់ទងនឹង កញ្ចប់ឥណទានចំនួន ១២០ ទ្រីលានដុង (ជិត ៥ ពាន់លានដុល្លារអាមេរិក) ដែលប្រើ ប្រាស់ជាប្រាក់កម្ចីសម្រាប់ប្រជាជនដែលមានចំណូលទាប និងកម្មករដើម្បីសាងសង់ លំនៅដ្ឋានសង្គម ទេសាភិបាលធនាគាររដ្ឋ លោកស្រី Nguyen Thi Hong បានចាត់ទុក ថានេះជាកម្មវិធីជួយជ្រោមជ្រែងរបស់ផ្នែកធនាគារដើម្បីឆ្ពោះទៅរកគោលដៅលំនៅដ្ឋានសង្គមចំនួន ១ លានខ្នង់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ៖
“ការងារនេះត្រូវបានណែនាំដោយក្រសួងសំណង់។ យើងខ្ញុំបានដឹកនាំធនាគារ ឱ្យចេញផ្សាយបែបបទផ្ទៃក្នុងដើម្បីអនុវត្តន៍កញ្ចប់ឥណទាននេះតែម្ដង។ មកទល់នឹង ពេលនេះ ខេត្តក្រុងចំនួន ១៨/៦៣ បានប្រកាសបញ្ជីគម្រោងដែលចូលរួមក្នុងកម្មវិធី ហើយប្រកាសតាមវិបផតថលអេឡិចត្រូនិចនូវគម្រោងចំនួន ៥៣ ជាមួយនឹងតម្រូវការ ប្រាក់កម្ចីសរុបចំនួន ២៧ ទ្រីលានដុង (ជាង ១,១ ពាន់លានដុល្លារអាមេរិក)។ មកទល់ ពេលនេះ ធនាគារបានបើកការចំណាយទុនចំនួន ១០៥ ពាន់លានដុង (ជាង ៤,៤ លានដុល្លារអាមេរិក) សម្រាប់គម្រោងចំនួន ៣ ក្នុងខេត្តចំនួន ៣។ ការបើកការ ចំណាយទុននៅមានកម្រិតនៅឡើយ ដូច្នេះធនាគាររដ្ឋបានស្នើឱ្យខេត្ត-ក្រុងយកចិត្ត ទុកដាក់ដើម្បីប្រកាសគម្រោងលំនៅដ្ឋានចំណុះកម្មវិធីឱ្យបានឆាប់ ដើម្បីអោយប្រព័ន្ធ ធនាគារអាចដាក់ពង្រាយយ៉ាងសកម្មថែមទៀត”៕