VOVWORLD) - ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា Nguyen Sinh Hung នាព្រឹកថ្ងៃទី
១៣ មិថុនា រដ្ឋសភាវៀតណាមបានចាប់ផ្តើមដំណើការ សួដេញដោល របស់បណ្ដា
សមាជិកសភាជាមួយបណ្ដាសមាជិករដ្ឋាភិបាល អំពីបញ្ហាមួយ ចំនួនដែលអ្នកបោះឆ្នោត
យកចិត្តទុកដាក់។ ការសួដេញដោលនិងឆ្លើយការសួដេញដោលតាមក្រុមបញ្ហានឹង
ប្រព្រឹត្តិទៅពីព្រឹកថ្ងៃទី ១៣ ដល់ព្រឹកថ្ងៃទី ១៥ មិថុនា។ ការសួដេញដោលនិងឆ្លើយ
ការសួដេញដោលរបស់បណ្ដាសមាជិកសភា ត្រូវបានវិទ្យុសម្លេងវៀតណាម និងទូរទស្សន៍
វៀតណាមផ្សាយផ្តាល់ ដើម្បីអ្នកបោះឆ្នោតជនរួមជាតិក្នុងទូទាំងប្រទេសតាមដានស្ដាប់។ សមាជិករដ្ឋាភិបាលវៀតណាម ចូលរួមការ ឆ្លើយសួដេញដោល រួមមាន៖ ឧបនាយក
រដ្ឋមន្ត្រី Nguyen Xuan Phuc និងរដ្ឋមន្ត្រីចំនួន 4រូប ។ ក្នុងនោះ នាថ្ងៃទី 13 មិថុនា រដ្ឋមន្ត្រី ក្រសួងផែនការ និងវិនិយោគ Bui Quang Vinh និង រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន
Nguyen Minh Quang បានឆ្លើយការសួដេញដោល។គំរោងការណ៍ រៀបចំរចនាសម្ព័ន្ធ
ខឿនសេដ្ឋកិច្ចឡើងវិញ ជាបញ្ហាមួយ ក្នុងចំណោមបណ្ដាបញ្ហា ដែលទទួលបាន
ការយកចិត្តទុកដាក់ជាច្រើន របស់បណ្ដាសមាជិកសភា នាពេលសួដេញដោលរដ្ឋមន្ត្រី ក្រសួងផែនការ និងវិនិយោគ Bui Quang Vinh ។ ស្ដីអំពីគំរោងការណ៍នេះ រដ្ឋមន្ត្រី Bui
Quang Vinh បានអោយដឹងថា៖
“នេះគឺជាគំរោងការណ៍មេ ។ បន្ទាប់ពីពេលទទួលបានការផ្តល់មតិរបស់រដ្ឋសភារដ្ឋាភិ
បាលនឹងប្រគល់ជូនអោយបណ្ដាក្រសួង ផ្នែក និងដំបន់ កសាងបណ្ដាគំរោងការណ៍
សមាសភាព។ ចំពោះមុខ រដ្ឋាភិបាល បានកសាង បណ្ដាគំរោការណ៍សមាសភាព គឺ
គំរោងការណ៍ រៀបចំរចនាសម្ព័ន្ធការវិនិយោគឡើងវិញគំរោងការណ៍រៀបចំរចនាសម្ព័ន្ធ
ទីផ្សារហិរញ្ញាវត្ថុឡើងវិញ រៀចចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ…លៗ”
អំពី ការងារសម្រេចចំពោះបណ្ដាគោលដៅ សេដ្ឋកិច្ច សង្គម ឆ្នាំ 2012 រដ្ឋមន្ត្រី Bui Quang
Vinh បានអោយដឹងថា៖ ការអាទិភាពចំពោះមុខគឺ រាំងស្កាត់អតិផរណាធានាសុខុមាល
ភាពសង្គម និងថែរក្សាកំរិតកំណើន GDP ប្រកបដោយសមស្រប។ក្នុងពេលនោះឆ្លើយតប
នឹងសំណួរដេញដោលអំពីការប្តឹងតវ៉ា ដីធ្លី រដ្ឋមន្រ្តី Nguyen Minh Quang ចាត់ទុកថា៖
នេះជាបញ្ហាស្មុគស្មាញ១។លោកបញ្ជាក់ថា៖
ត្រូវនិយាយថា៖ក្រោយពីមានអនុក្រិត្យលេខ៦៩ ការងារប៉ះពៅរំដោះផ្ទៃដី បានមាន
ការរីកចំរើនគួរឲ្យកត់សំគាល់។ខ្ញុំចាត់ទុកថា៖អ្វីដែលទទួលបាននៅទីនេះគឺ ការដោះស្រាយយ៉ាងសមរម្យបញ្ហាដែលប្រជាជនដាក់ចេញក្នុងនោះមានបញ្ហាតំលៃ
ដី ការផ្តល់សំណងនឹងការជួយឧបត្ថម្ភ។ត្រូវនិយាយថាតំបន់នានាបានខិតខំយ៉ាង
ច្រើនក្នុងការដោះស្រាយពាក្យប្តឹងតវ៉ា តាមនីតិវិធិនៃច្បាប់។ក្នុងថ្ងៃទី១៣មិថុនា
សមាជិករដ្ឋាភិបាល១ចំនួនផ្សេងទៀតគឺ អគ្គអធិការ រដ្ឋាភិបាល រដ្ឋមន្រ្តីហិរញ្ញវត្ថុ
រដ្ឋមន្រ្តីក្រសួងសំណង់ និងប្រធានតុលាការប្រជាជនកំពូលក៏ចូលរួមស្រាយ
បំភ្លឺបញ្ហា១ចំនួនដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់ដែរ៕
|
រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ Bui Quang Vinh ។ (Image: Internet) |