រដ្ឋសភាវៀតណាមបន្តពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

(VOVWORLD) - នាថ្ងៃទី៥ វិច្ឆិកា ក្នុងក្របខ័ណ្ឌកិច្ចប្រជុំលើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៤ អង្គប្រជុំបានឈានចូលថ្ងៃចុងក្រោយធ្វើការពិភាក្សាអំពី ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
រដ្ឋសភាវៀតណាមបន្តពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម - ảnh 1លោក Hoang Van Cuong សមាជិកសភាទីក្រុងហាណូយ។ (រូបថត៖ quochoi.vn)

លើកឡើងដំណោះស្រាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុង ដំណាក់កាលខាងមុខ លោក Hoang Van Cuong សមាជិកសភាទីក្រុង ហាណូយ បានចាត់ទុកថា៖

“ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលឆ្នាំ២០២១-២០២៥ ខ្ញុំ សូមស្នើឲ្យផ្ដោតសំខាន់ទៅលើការអភិវឌ្ឍសម្ព័ន្ធក្រុមហ៊ុនដ៏ខ្លាំងមាំមួនដើម្បីធ្វើជាសសរស្តម្ភក្នុងវិស័យសំខាន់ៗនៃខឿនសេដ្ឋកិច្ច។ ផ្ដល់អាទិភាពដល់ ការអភិវឌ្ឍប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ដើម្បីជំរុញការច្នៃប្រឌិតនិងចាប់ផ្ដើមអាជីវកម្ម។ ត្រឹមតែមានការផ្លាស់ប្ដូរថ្មី ការច្នៃប្រឌិត ទើបដណ្ដើមបានផ្នែកដោយមានតម្លៃសេដ្ឋកិច្ចខ្ពស់នៅក្នុងខ្សែសង្វាក់តម្លៃ ដើម្បីបង្កើនផលិតភាពពលកម្ម ហើយបង្កើតឡើងជំហានលោតផ្លោះក្នុងកំណើនសេដ្ឋកិច្ច”។

ការជំរុញយ៉ាងខ្លាំងក្លានូវការតភ្ជាប់គ្នាអភិវឌ្ឍនៅតាមតំបន់គឺជាទិស ដៅដ៏សំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រី Vuong Ngoc Ha សមាជិកាសភាខេត្ត Ha Giang បានលើកមតិថា៖

“ខ្ញុំសូមស្នើដំណោះស្រាយចំនួន៣។ ទីមួយ កសាងផែនការមេរបស់ តំបន់ដោយភ្ជាប់នឹងផែនការមេរបស់ខេត្ត ដើម្បីឯកភាពទិសដៅអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៃតំបន់ទាំងមូល។ ទីពីរ រដ្ឋាភិបាលគប្បីផ្ដល់អាទិភាពដល់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ និងការតភ្ជាប់អន្តរតំបន់។ នេះជា ការងារដ៏សែនសំខាន់ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគ្រប់ជ្រុងជ្រោយ។ ទីបី រដ្ឋាភិបាលចេញផ្សាយគោលនយោបាយពិសេសដើម្បីទាក់ទាញ វិនិយោគិនបោះទុនចូលមកវិស័យនានាដែលតំបន់នោះមានសក្ដានុភាពនិងឧត្តមភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ