រដ្ឋសភាវៀតណាមបន្តពិភាក្សាអំពីសេដ្ឋកិច្ច-សង្គមកិច្ច

(VOVWORLD) -បន្តរបៀបវារះ នាថ្ងៃទី១វិច្ឆិកា រដ្ឋសភាវៀតណាមបន្តថ្ងៃធ្វើការទី២ ពិភាក្សាអំពីលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងថវិការដ្ឋឆ្នាំ២០១៧ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច គំរោងថវិការដ្ឋឆ្នាំ២០១៨ 
រដ្ឋសភាវៀតណាមបន្តពិភាក្សាអំពីសេដ្ឋកិច្ច-សង្គមកិច្ច - ảnh 1

រដ្ឋសភាវៀតណាមបន្តពិភាក្សាអំពីសេដ្ឋកិច្ច-សង្គមកិច្ច

បន្តរបៀបវារះ នាថ្ងៃទី១វិច្ឆិកា រដ្ឋសភាវៀតណាមបន្តថ្ងៃធ្វើការទី២ ពិភាក្សាអំពីលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងថវិការដ្ឋឆ្នាំ២០១៧ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច គំរោងថវិការដ្ឋឆ្នាំ២០១៨និងផែនការហិរញ្ញវត្ថុ ថវិការដ្ឋក្នុងរយៈពេល៣ឆ្នាំ ២០១៨-២០២០។

បណ្ដាសមាជិកសភាបានផ្តល់មតិចំពោះរដ្ឋាភិបាលគឺត្រូវជំរុញខ្លាំងកំណែទម្រង់បរិយាកាសវិនិយោគ កាត់បន្ថយបែបបទរដ្ឋបាល ប្រមូលផ្តុំវិនិយោគសាធារណះចំពោះគំរោងការណ៍សំខាន់ៗ។ លោក Le Cong Nhuong សមាជិកសភាមណ្ឌលខេត្ត Binh Dinh បានអោយដឹងថា៖

          “ រដ្ឋាភិបាលវៀតណាមមានដំណោះស្រាយចំនួន៧ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចក្នុងឆ្នាំ២០១៨។ខ្ញុំសូមបំពេញបន្ថែមនូវដំណោះស្រាយមួយ។ នោះគឺទាក់ទង និងអនុវត្តបដិវត្តិន៍វិទ្យាសាស្ត្របច្ចេកវិទ្យា៤,០ រួមមានការគួបផ្សំបច្ចេកវិទ្យាព័ត៌មាន ក្នុងការគ្រប់គ្រងរដ្ឋក្នុងវិស័យឧស្សាហកម្ម កសិកម្ម សេវាកម្ម សំដៅបង្កើតជំហានលោតផ្លោះ លើកកំពស់ទិន្នផល គុណភាពខឿនសេដ្ឋកិច្ចចាប់ពីឆ្នាំ២០១៨តទៅ។”

          នៅក្នុងកិច្ចប្រជុំលើកនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោក Tran Tuan Anh បានអញ្ជើញចូលរួមការអធិប្បាយបញ្ហាមួយចំនួន ដែលបណ្ដាអ្នកបោះឆ្នោត និងសមាជិករដ្ឋសភាយកចិត្តទុកដាក់។ រដ្ឋមន្ត្រី លោក Tran Tuan Anh បានអោយដឹងថា៖

“នៅក្នុងវិស័យឧស្សាហកម្មឧបត្ថម្ភ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បន្តធ្វើការជាមួយក្រសួងដទៃទៀតដើម្បីបង្កើតគោលនយោបាយព្រមៗគ្នារួមទាំងការផ្តល់ឥណទាន យន្តការអនុគ្រោះសម្រាប់ការផ្ទេរប្រគល់បច្ចេកវិទ្យាការចូលប្រើបច្ចេកវិទ្យា, ការបណ្តុះបណ្តាលប្រភពធនធានមនុស្ស។ នៅក្នុងវិស័យកាត់ដេរ កសាងបន្ថែមមជ្ឈមណ្ឌលកាត់ដេរ បំពេញតាមតម្រូវការនៃការរួមបញ្ចូលនិងការទាញយកប្រយោជន៍ពីឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ "

ក៏ក្នុងថ្ងៃនេះដែររដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong ក៏បានធ្វើអធិប្បាយអំពីវិស័យមួយចំនួនដែលទាក់ទិនដល់វិស័យរបស់ក្រសួងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ