រដ្ឋសភាវៀតណាមបន្តស្មារតីផ្លាស់ប្តូរថ្មីច្នៃប្រឌិតធ្វើសកម្មភាពនិងលើកកំពស់គុណភាពសកម្មភាព

(VOVWORLD) - ថ្ងៃទី ៦ មករា ឆ្នាំ ២០១៨ រំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ ទិវាការបោះឆ្នោត សកលដំបូងដែលបង្កើតឡើងរដ្ឋសភាវៀតណាម (ថ្ងៃទី ៦ មករា ឆ្នាំ ១៩៤៦ - ថ្ងៃទី  ៦ មករា ឆ្នាំ ២០១៨)។ ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan មានអត្ថបទសរសេររំលឹកឡើងវិញស្នាដៃដែលរដ្ឋសភាទទួលបានក្នុងរយៈពេលកន្លងទៅព្រមទាំង កំណត់ច្បាស់ថែមទៀតការងារភារកិច្ចក្នុងឆ្នាំ ២០១៨ នេះ។ 
រដ្ឋសភាវៀតណាមបន្តស្មារតីផ្លាស់ប្តូរថ្មីច្នៃប្រឌិតធ្វើសកម្មភាពនិងលើកកំពស់គុណភាពសកម្មភាព - ảnh 1 រដ្ឋសភាវៀតណាមបន្តស្មារតីផ្លាស់ប្តូរថ្មីច្នៃប្រឌិតធ្វើសកម្មភាពនិងលើកកំពស់គុណភាពសកម្មភាព

(VOV5) – ថ្ងៃទី ៦ មករា ឆ្នាំ ២០១៨ រំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ ទិវាការបោះឆ្នោត សកលដំបូងដែលបង្កើតឡើងរដ្ឋសភាវៀតណាម (ថ្ងៃទី ៦ មករា ឆ្នាំ ១៩៤៦ - ថ្ងៃទី  ៦ មករា ឆ្នាំ ២០១៨)។ ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan មានអត្ថបទសរសេររំលឹកឡើងវិញស្នាដៃដែលរដ្ឋសភាទទួលបានក្នុងរយៈពេលកន្លងទៅព្រមទាំង កំណត់ច្បាស់ថែមទៀតការងារភារកិច្ចក្នុងឆ្នាំ ២០១៨ នេះ។

        ក្នុងអត្ថបទសរសេរ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាង ថា៖ ថ្ងៃទី ៦ មករា ឆ្នាំ ១៩៤៦ បានគូសសម្គាល់ព្រឹត្តិការណ៍សំខាន់ក្នុងប្រវតិ្តសាស្ត្រវៀត ណាមក្នុងពេលដែលប្រជាពលរដ្ឋវៀតណាមមានសិទ្ធិបោះឆ្នោតជាលើកដំបូងដើម្បីជ្រើស តាំងអ្នកមានទេពកោសលនិងសីលម៌ចូលក្នុងរដ្ឋសភាសំដៅរាប់រងគ្រប់ភារកិច្ចរបស់ ប្រទេសជាតិតំណាងឲ្យប្រជាជនទាំងមូល។ តាមរយៈនោះ ប្រជាជនវៀតណាមបានប្រគល់ ជូនឲ្យរដ្ឋសភាការទទួលខុសត្រូវចេញផ្សាយរដ្ឋធម្មនុញ្ញនិងការបង្កើតយន្តការនៃរដ្ឋប្រជាធិបតេយ្យប្រជាមានិត។ ជោគជ័យនៃការបោះឆ្នោតសកលបានប្រសូតឡើងរដ្ឋសភានៃ វៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ នាបច្ចុប្បន្នគឺរដ្ឋសភានៃសាធារណៈរដ្ឋសង្គម និយមវៀតណាម។ ការបោះឆ្នោតជាមូលដ្ឋានដែលអះអាងថា៖ រដ្ឋវៀតណាមប្រជាធិបតេយ្យ សាធាណៈរដ្ឋគឺជារដ្ឋដែលប្រជាជនទាំងមូលជ្រើសតាំងប្រកបដោយប្រជាធិបតេយ្យនិង ស្របច្បាប់។

        ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ គិតតាំងពី សម័យប្រជុំដំបូង ស្មរតីប្រជាធិបតេយ្យ សាមគ្គីភាព មានការទទួលខុសត្រូវដើម្បីផលប្រយោ ជន៍របស់ប្រជាជនជានិច្ចកាលត្រូវបានបង្កាញយ៉ាងច្បាស់លាស់ក្នុងបណ្ដាសកម្មភាពនៃ រដ្ឋសភា។ ឆ្លងកាត់នីតិកាលទាំង ១៤ កន្លងទៅ រដ្ឋសភាបានកសាងនិងចេញផ្សាយរដ្ឋ ធម្មនុញ្ញចំនួន ៥ រាប់រយក្រមច្បាប់និងក្រិត្យច្បាប់។ ជាពិសេស ក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី ប្រទេសជាតិគិតតាំងពីឆ្នាំ ១៩៨៦ រហូតមកដល់ពេលនេះ រដ្ឋសភាវៀតណាមបានចេញ ផ្សាយបណ្ដារដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដោយទាន់ពេលវេលា រួមជាមួយ រាប់រយក្រមច្បាប់ដើម្បីបង្កើតមូលដ្ឋានគតិយុត្តិសំខាន់សំរាប់ការអភិវឌ្ឍន៍ខឿនប្រជាធិបតេយ្យសង្គមនិយម កសាងនីតិរដ្ឋសង្គមនិយមវៀតណាម ធានាសិទ្ធិមនុស្ស សិទ្ធិនិងផល ប្រយោជន៍របស់ប្រជាពលរដ្ឋ រួមវិភាគទានជំរុញយ៉ាងខ្លាំងបុព្ធហេតុផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុង ជ្រោយប្រទេសជាតិនិងធ្វើសមាហរណកម្មអន្តរជាតិ។

        ឈានចូលឆ្នាំ ២០១៨ ឆ្នាំទី ៣ នៃអាណត្តិរដ្ឋសភាវៀតណាមនីតិកាលទី ១៤ និងជា ឆ្នាំសំខាន់ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ២០១៦- ២០២១ ដែលមានភារកិច្ចសំខាន់ៗចំពោះរដ្ឋសភា ហើយទាមទាឲ្យរដ្ឋសភាបន្តពង្រីកស្មារតីផ្លាស់ប្តូរ ថ្មីច្នៃប្រឌិតនិងធ្វើសកម្មភាពដើម្បីសម្រេចភារកិច្ចដែលបានដាក់ចេញ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា៖ ក្នុងសកម្មភាពនីតិបញ្ញត្តិ រដ្ឋសភា បន្តផ្លាស់ប្តូរថ្មីលើកកំពស់គុណភាពបណ្ដាសកម្មភាពនីតិបញ្ញត្តិដើម្បីសម្រេចកម្មវិធីកសាងច្បាប់ក្រិត្យច្បាប់ឆ្នាំ ២០១៨ ដោយមានគោលដៅស្នូលគឺបន្តយន្តការភាវូបនីយកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣ បណ្ដាសេចក្តីសម្រចចិត្តរបស់បក្ស សុក្រិត្យប្រព័ន្ធច្បាប់អំពីយន្តការសេដ្ឋកិច្ច ទីផ្សារតាមទិសសង្គមនិយម ធានាកិច្ចការពារប្រទេស សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថភាព សង្គម សិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចសារវន្តនៃប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំងនឹងបទល្មើស បំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ក្នុងឆ្នាំ ២០១៨ នេះ សកម្មភាពការទូតរដ្ឋសភាទ្វេភាគីនិងពហុភាគីសំខាន់ៗនឹងបន្តប្រព្រឹត្តទៅ ជាពិសេស រដ្ឋសភាវៀតណាមក្នុងតួនាទីជា ប្រធាននិងជាប្រទេសម្ចាស់ផ្ទះនៃសន្និសីទប្រចាំឆ្នាំលើកទី ២៦ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF លើកទី ២៦)។ នេះគឺជាព្រឹត្តិការណ៍ដើម្បីរដ្ឋសភាវៀតណាមបង្ហាញនូវ ឋានៈនិងសម្លេងរបស់វៀតណាមលើឆាកអន្តរជាតិ។

        ដើម្បីអនុវត្តបណ្ដាភារកិច្ចពោលខាងលើ រដ្ឋសភាវៀតណាមនឹងអនុវត្តវិធានការផ្លាស់ ប្តូរថ្មីអំពីរបៀបវារៈ បែបបទអនុវត្តការងារ បង្កើនកិច្ចសហការយ៉ាងជិតស្និទរវាងរដ្ឋសភា ជាមួយស្ថាប័នសាម៉ីសំដៅធានាប្រសិទ្ធភាពសកម្មភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ