រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់ទទួលជួបពលរដ្ឋ
(VOVWORLD) /  
|
រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់ទទួលជួបពលរដ្ឋ (VOV) |
Vovworld-បណ្ដាសមាជិកសមាជិការសភាវៀតណាមបានបោះឆ្នោតអនុម័ត
លើច្បាប់ទទួលជួបពលរដ្ឋនិងពិភាគ្សាអំពីគំរោងច្បាប់ការពារបរិស្ថាន(ធ្វើ
វិសោធនកម្ម)ក្នុងសម័យធ្វើការរបស់សម័យប្រជុំលើកទី៦រដ្ឋសភានីតិកាលទី
១៣នារសៀលថ្ងៃទី២៥វិច្ឆិកា។
ចាប់ផ្ដើមសម័យធ្វើការ រដ្ឋសភាបានស្ដាប់សមាជិកគណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភានិងជាប្រធានគណៈកម្មាធិការច្បាប់លោក Phan Trung Ly អានរបាយការណ៍អធិប្បាយប្រមូលមតិសុក្រិដ្ឋពង្រាងច្បាប់ទទួលជួបពលរដ្ឋ។ ជា
មួយសម្លេងគាំទ្រចំនួន៨៤%រដ្ឋសភាបានអនុម័តលើច្បាប់ទទួលជួបពលរដ្ឋ។
ច្បាប់ទទួលជួបពលរដ្ឋមាន៩ជំពុក៣៦មាត្រា។ ច្បាប់ពោលខាងលើនឹងមាន
សុពលភាពចាប់ពីថ្ងៃទី១កក្កដាឆ្នាំ២០១៤។
ពិភាគ្សាអំពីគំរោងច្បាប់ការពារបរិស្ថាន(ធ្វើវិសោធនកម្ម) នារសៀលថ្ងៃទី
២៥វិច្ឆិកា សមាជិកសមាជិការសភាមួយចំនួនបានចាត់ទុកថា បរិស្ថាននិងបំរែ
បំរួលអាកាសធាតុមានទំនាក់ទំនងជិតស្និទ្ធ។ ប៉ុន្តែនាបច្ចុប្បន្នខ្លឹមសារអំពីបំរែ
បំរួលអាកាសធាតុនៅក្នុងបណ្ដាមាត្រារបស់ពង្រាងច្បាប់។ លោកស្រី Mai Thi
Thuy សមាជិការសភាមណ្ឌល Tuyen Quang បានស្នើរថា៖
“បំរែបំរួលអាកាសធាតុនិងសមស្របនឹងបំរែបំរួលអាកាសធាតុកំពុងជាបញ្ហាក្តៅ
គគុករបស់ពិភពលោក។ តប់ទល់នឹងបំរែបំរួលអាកាសធាតុជាភារកិច្ចដ៏សែន
សំខាន់ចំពោះវៀតណាម។ ដូច្នេះខ្ញុំសូមស្នើរតាក់តែងជំពុក១ដោយឡែកអំពីការទប់ទល់នឹងបំរែបំរួលអាកាសធាតុ។”
មុននោះ នាព្រឹកថ្ងៃទី២៥វិច្ឆិកា រដ្ឋសភាវៀតណាមបានធ្វើការនៅសាលប្រជុំដើម្បីអនុម័តលើច្បាប់ការពារនិងភូតគាមរុក្ខជាតិក្រោមអធិតីភាពរបស់អនុប្រធាន
រដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងពិភាគ្សានៅសាលប្រជុំអំពីគំរោង
ច្បាប់សំណង់(ធ្វើវិសោធនកម្ម)។
មុនពេលដំណើរការអនុម័តនោះ រដ្ឋសភាបានស្ដាប់ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្របច្ចេកវិទ្យានិងបរិស្ថានលោក Phan Xuan Dung អានរបាយការណ៍អធិប្បាយប្រមូលមតិសុក្រិដ្ឋពង្រាងច្បាប់ការពារនិងភូតគាមរុក្ខជាតិដែលត្រូវបាន
សមាជិកសមាជិការសភាពិភាគ្សានៅសាលប្រជុំ។ ជាមួយសម្លេងគាំទ្រប្រមាណ
៨៧%រដ្ឋសភាបានអនុម័តលើច្បាប់ការពារនិងភូតគាមរុក្ខជាតិ។ បន្ទាប់នោះ
រដ្ឋសភាបានពិភាគ្សាអំពីគំរោងច្បាប់សំណង់(ធ្វើវិសោធនកម្ម)៕
-VOVWORLD