រដ្ឋសភាវៀតណាមពិភាក្សាគម្រោងច្បាប់បណ្ដឹងតវ៉ា (ធ្វើវិសោធនកម្ម)
(VOVWORLD) -នាព្រឹកថ្ងៃទី៨ វិច្ឆិកា រដ្ឋសភាវៀតណាមបានពិភាក្សាគម្រោងច្បាប់បណ្ដឹងតវ៉ា (ធ្វើវិសោធនកម្ម) បន្ទាប់ពីបានរដ្ឋាភិបាលទទួល និងកែសម្រួលដោយផ្អែកលើមតិរបស់សមាជិកសភានៅសម័យប្រជុំលើកទី ៣។
រដ្ឋសភាវៀតណាមពិភាក្សាគម្រោងច្បាប់បណ្ដឹងតវ៉ា (ធ្វើវិសោធនកម្ម) |
នាព្រឹកថ្ងៃទី៨ វិច្ឆិកា រដ្ឋសភាវៀតណាមបានពិភាក្សាគម្រោងច្បាប់បណ្ដឹងតវ៉ា (ធ្វើវិសោធនកម្ម) បន្ទាប់ពីបានរដ្ឋាភិបាលទទួល និងកែសម្រួលដោយផ្អែកលើមតិរបស់សមាជិកសភានៅសម័យប្រជុំលើកទី ៣។
ចំណុចលេចធ្លោក្នុងការទទួល កែសម្រួលលើកនេះ គឺសេចក្ដីព្រៀងច្បាប់បានកំណត់យ៉ាងច្បាស់លាល់អំពីសមត្ថកិច្ចពិនិត្យ ដោះស្រាយបណ្ដឹងតវ៉ាចំពោះទង្វើច្បាប់ក្នុងការអនុវត្តភារកិច្ចរបស់កម្មាភិបាលដែលបានប្រព្រឹត្តិទៅក្នុងរយៈពេលមុន ហើយបច្ចុប្បន្នលែងជាកម្មាភិបាលឡើយ។
អង្គប្រជុំបានចាត់ទុកថា នេះគឺជាខ្លឹមសារបំពេញបន្ថែមដ៏សំខាន់ និងទាន់ពេលវេលា ហើយបង្កើតឡើងមូលដ្ឋានគតិយុត្តដើម្បីអនុវត្តជាក់ស្ដែងគោលការណ៍ា មាគ៌ារបស់បក្ស ស្ដីពីការកំណត់ការទទួលខុសត្រូវរបស់កម្មាភិបាលដែលបានចូលនិវត្តន៍៕