រដ្ឋសភាវៀតណាមពិភាក្សាលើសេចក្តីព្រាងច្បាប់ផែនការមេ

(VOVWORLD) -បន្តកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀត ណាម នីតិកាលទី១៤ នាព្រឹកថ្ងៃ ទី២៦ឧសភា អង្គប្រជុំបានធ្វើការពិភាក្សាលើខ្លឹមសារដែលកំពុងខ្វែងគំនិតមួយចំនួន នៃពសេចក្តីព្រាងច្បាប់ផែនការ។ 
រដ្ឋសភាវៀតណាមពិភាក្សាលើសេចក្តីព្រាងច្បាប់ផែនការមេ - ảnh 1 បន្តកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាម នីតិកាលទី១៤ (រូបថតៈ TTXVN)

យោងតាមសមាជិកសភា To Van Tam មណ្ឌល Kon Tum ថា គប្បីបំពេញបន្ថែមគោលដៅសកម្មភាពរៀបចំផែនការ នោះគឺសកម្ម ភាពរៀបចំផែនការគឺដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ លោក To Van Tam បានឲ្យដឹងថា៖

        “សកម្មភាពរៀបចំផែនការត្រូវមានប្រភពកម្លាំងពលំនានាដើម្បីបានរដ្ឋធានា។ ប៉ុន្តែ ក៏អាចប្រមូលផ្តុំរាល់ប្រភពកម្លាំងពីសង្គម។តាមនោះ គប្បីបំពេញបន្ថែមចូល ក្នុងគោលការណ៍នេះ ពោលគឺប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពរាល់ប្រភពកម្លាំង របស់រដ្ឋនិងរបស់សង្គមក្នុងសកម្មភាពរៀបចំផែនការ”។

        នៅក្នុងជំនួបពិភាក្សានេះ តំណាងជាច្រើនក៏បានលើកឡើងនូវស្ថានភាពជាក់ ស្តែងនៃគំរោងក្នុងផែនការ ជាពិសេសគឺផែនការបែងចែកមុខងារ ជាដើមគឺបានដំណើរ ការយ៉ាងយឺតយ៉ាវឬមិនបានដំណើរការ ដែលជះឥទ្ធិពលទៅលើជីវភាពរស់នៅរបស់ ប្រជាជនស្ថិតក្នុងតំបន់ដំណើរការគំរោង។ សមាជិកសភា Le Cong Dinh មណ្ឌល Long An បានលើកមតិថា៖  

        “ខ្ញុំស្នើឲ្យច្បាប់រៀបចំផែនការគប្បីកំណត់ច្បាស់នូវ ការទទួលខុសត្រូវក្នុងការ សងការខូចខាតសម្រាប់អង្គការ បុគ្គលពាក់ព័ន្ធនឹងផែនការ។តាមគោលការណ៍ និង តាមការកំណត់ក្នុងសេចក្តីព្រាងច្បាប់ បន្ទាប់ពីផែនការត្រូវបានប្រកាស ត្រូវបានអនុវត្ត ជាក់ស្តែង។ ប៉ុន្តែ តាមការពិត ដោយមូលហេតុខុសគ្នា បានជាត្រូវរៀបចំផែនការ យឺត មិនបានអនុវត្តផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ