រដ្ឋសភាវៀតណាមពិភាក្សាអំពីសេដ្ឋកិច្ចនិងសង្គម

(VOVWORLD) - នារសៀលថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងហាណូយ សមាជិកសមាជិការសភាបានពិភាក្សាតាមក្រុម អំពីរបាយការណ៍ស្តីពីសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋ។ សមាជិកសមាជិការសភាបានឲ្យដឹងថា គោលដៅចម្បងនាពេលបច្ចុប្បន្ននេះគឺមិនគួរតែធ្វេសប្រហែស ដើម្បីរក្សាបាននូវសមិទ្ធផលនៃការគ្រប់គ្រងជំងឺរាតត្បាត Covid-19។
រដ្ឋសភាវៀតណាមពិភាក្សាអំពីសេដ្ឋកិច្ចនិងសង្គម - ảnh 1 ទិដ្ឋភាពនៃការពិភាក្សានេះ (រូបថត៖ TTXVN)

ថ្លែងមិតក្នុងកិច្ចពិភាក្សានេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ឲ្យដឹងថា ដើម្បីទទួលបានគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២០ ចាប់ពី ៤% ទៅ ៤.៥% គឺចាំបាច់ត្រូវការចូលរួមរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ដើម្បីរួមគ្នា ដោះស្រាយរាល់ការលំបាកនិងជំនះពុះពាររាល់បញ្ហាប្រឈមផងដែរ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc  បានមានប្រសាសន៍ថា៖ “ក្នុងអណត្តិខាងមុខនេះ យើងត្រូវតែមានគោលការណ៍និងវិធានការល្អប្រសើរថែមទៀត ដិតដល់ថែមទៀត ដើម្បីជួយដោះស្រាយរាល់ការលំបាកនានា។ យើងត្រូវទទួលបាននូវលំហូរវិនិយោគថ្មីចូលមកវៀតណាម ដែលនោះគឺជាតម្រូវការដ៏ធំធេងមួយដែរ។ រដ្ឋាភិបាលបានដាក់ជូនរដ្ឋសភានូវយន្តការមួយថា ប្រសិនបើឆ្នាំនេះក្រសួងណាមួយមិនរំដោះចំណាយថវិកាការវិនិយោគសាធារណៈនោះ យើងខ្ញុំនឹងផ្ទេរដើមទុនទៅកាន់ក្រសួងផ្សេងទៀត ហើយតំបន់ណាមួយដែលមិនរំដោះចំណាយថវិកាទុន វិនិយោគសាធារណៈល្អនោះយើងខ្ញុំក៏នឹងផ្ទេរទៅកាន់តំបន់ផ្សេងៗទៀតផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ