(VOVworld) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី១១ រដ្ឋសភាវៀតណាមនីតិ កាលទី១៣ នាព្រឹកថ្ងៃទី២៤ មិនា បណ្ដាសមាជិកសភាបានពិភាគ្សាអំពីលទ្ធផល អនុវត្តន៍ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥ លទ្ធផលអនុវត្តន៍ផែនការ៥ឆ្នាំ ២០១១-២០១៦ និងផែនការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៥ឆ្នាំ២០១៦-២០២០។សមា ជិកសភាជាច្រើនបានចាត់ទុក
ថា ដោយការខំប្រឹងប្រែងរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល
ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាម ទទួលបានលទ្ធផលសកម្មជាច្រើន។
ក្នុងដំណាក់កាល៥ឆ្នាំ២០១១-២០១៥ វៀត ណាមម្ចាស់ការបាននូវអតិផរណា
ហើយម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព។ក្រុមសមាជិកសភាបានស្នើរថា ក្នុងដំណាក់កាល២០១៦-២០២០ រដ្ឋាភិបាលត្រូវការដំណោះស្រាយ ជាក់ស្ដែងក្នុងការអភិវឌ្ឍន៍
ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ អភិវឌ្ឍន៍ ប្រព័ន្ធគមនាគមន៍ដើម្បីលើក
កំពស់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។
|
ទិដ្ឋភាពនៃអង្គប្រជុំរបស់រដ្ឋសភា |
ចំពោះផែនការប្រើប្រាស់ដីធ្លីក្នុងរយៈពេល៥ឆ្នាំ២០១៦-២០២០ សមាជិកសភា
បានសំដែងការព្រួយបារម្ភចំពោះស្ថានការណ៍បម្រែបម្រួលអាកាសធាតុកំពុង
កើតមានឡើងនៅតំបន់ភាគកណ្ដាល តំបន់ Tay Nguyen និងតំបន់ដីសណ្ដទន្លេ
Cuu Long ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជា
ជន។ សមាជិកសភាមួយចំនួនចាត់ទុកថា ការលៃទុកផ្ទៃដីដ៏សមស្របដើម្បីអភិ
វឌ្ឍន៍ការ ដាំដុះព្រៃឈើគឺជាដំណោះស្រាយយូរអង្វែងសំដៅទប់ស្កាត់គ្រោះរាំង
ស្ងួតនិងការ ជ្រាបចូលនៃទឹកប្រៃ។លោក Hoang Ngoc Dung សមាជិកសភា
មណ្ឌល Son La ចាត់ទុកថា៖
“គោលនយោបាយស្ដីអំពីកិច្ចការពារនិងអភិវឌ្ឍន៍ព្រៃឈើនាបច្ចុប្បន្នមិនទាន់
ឆ្លើយតបនឹងសំណូមពរចាំបាច់អំពីបរិស្ថាននិងបម្រែបម្រួលអាកាសធាតុទេ។
ក្នុងអាណត្តិថ្មីគប្បីផ្លាស់ប្ដូរគោលនយោបាយនិងច្បាប់ស្ដីអំពីកិច្ចការពារនិង
អភិវឌ្ឍន៍ ព្រៃ។នេះជាបញ្ហាដ៏មានសារៈសំខាន់ដែលជះឥទ្ធិពលទៅលើសុវត្ថិ
ភាពនិងកម្លាំងរស់របស់ខឿនសេដ្ឋកិច្ច”៕