រដ្ឋសភាវៀតណាមសន្យារឹតបន្តឹងការឃ្លាំមើលបំណុលសាធារណៈ
|
រដ្ឋសភាវៀតណាមសន្យារឹតបន្តឹងការឃ្លាំមើលបំណុលសាធារណៈ (រូបថតៈ Giang Huy) |
(VOVworld)-ក្នុងជំនួបជាមួយអ្នកសារព័ត៌មានបន្ទាប់ពីទទួលដំណែង នាថ្ងៃទី ២២
កក្កដាមក ប្រធានរដ្ឋសភានីតិកាលទី១៤ លោកស្រី Nguyen Thi Kim Ngan បាន
អះអាងទៅលើភារកិច្ចដែលបានបក្សនិងប្រជាជនប្រគល់ជូន ហើយរដ្ឋសភា នីតិ
កាលទី១៤នឹងជារដ្ឋសភាមួយសាមគ្គី ច្នៃប្រឌិត និងជារដ្ឋសភាមួយធ្វើសកម្មភាព
ដើម្បីប្រជាជន ដើម្បីកិត្តិយសនិងមោទនភាពជាតិ។ លោកស្រី Nguyen Thi Kim
Ngan បានចែករំលែកថា៖
“ក្នុងឋានៈជាប្រធានរដ្ឋសភា ខ្ញុំនឹងរួមជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ
សភា ក៏ដូចជាសមាជិកសមាជិកាសភាដទៃទៀត អនុវត្តល្អភារកិច្ចរបស់ខ្លួន តាម
រដ្ឋធម្មនុញ្ញនិងច្បាប់វៀតណាម”។
លោកស្រីប្រធានរដ្ឋសភាបានចាត់ទុកថា នាពេលខាងមុខ រដ្ឋសភានឹងបន្ត
លើកកំពស់ការទទួលខុសត្រូវរបស់ខ្លួនលើវិស័យចំនួន៣នោះគឺ ការងារតាក់តែង
ច្បាប់ ការងារឃ្លាំមើលនិងសម្រេចរាល់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ៕