(VOVworld) - ដោយមានបរិមាណសម្លេងគាំទ្រលើសពីពាក់កណ្ដាល នាព្រឹកថ្ងៃទី
១៤ វិច្ឆិកា រដ្ឋសភាវៀតណាមបានអនុម័តលើសេចក្ដីសំរេចចិត្តស្ដីពីការបែងចែក
ថវិការមជ្ឈឹមឆ្នាំ២០១៦។សេចក្ដីសំរេចចិត្តនេះបានលើកច្បាស់ថា ការបែងចែក
ទុនវិនិយោគពីថវិការរដ្ឋត្រូវផ្ដល់អទិភាពដល់ដំណើរការសំរេចគំរោងការណ៍កម្មវិធី
ស្នូលជាតិ សំណង់ចាំបាច់ ជាដើម។
|
រដ្ឋសភាវៀតណាមអនុម័តលើសេចក្ដីសំរេចចិត្តស្ដីពីការបែងចែកថវិការមជ្ឈឹមឆ្នាំ២០១៦
(រូបថត៖TTXVN) |
មុននោះ រដ្ឋសភាបានពិភាគ្សាអំពីសេចក្ដីព្រាងសេចក្ដីសំរេចចិត្តស្ដីពីបទបញ្ញត្តិផ្ទៃ
ក្នុងនៃសម័យប្រជុំរដ្ឋសភា (ធ្វើវិសោធនកម្ម)។សមាជិកសភាជាច្រើនបានគាំទ្រការ
កំណត់ស្ដីពីការដែលប្រជាពលរដ្ឋអាចចូលរួមស្ដាប់នៅសម័យ ប្រជុំជាសាធារណៈ
របស់រដ្ឋសភា។នេះជាខ្លឹមសារថ្មីនិងសំខាន់ ដោយសារប្រជា ជនមានសិទ្ធិឃ្លាំ
មើលសកម្មភាពរបស់រដ្ឋសភា។សមាជិកាសភាំ Nguyen Thanh Thuy មណ្ឌល Binh
Dinh បានឲ្យដឹងថា៖
“បទបញ្ញាត្តិផ្ទៃក្នុងនៃសម័យប្រជុំគប្បីជាក់ស្ដែងភាវូបនីយកម្មការកំណត់នៃរដ្ឋធម្ម
នុញ្ញស្ដីពីការដែលប្រជាពលរដ្ឋបានអញ្ជើញចូលរួមស្ដាប់នៅសម័យប្រជុំ ជាពិ
សេសគឺការកំណត់អំពីសម័យប្រជុំដែលប្រជាពលរដ្ឋមានសិទ្ធិចូលរួមស្ដាប់ បរិ
មាណនិងសមាជិកត្រូវបានអញ្ជើញចូលរួម។នេះជាឱកាសដើម្បីប្រជាជនឃ្លាំ
មើល ដោយផ្ទាល់ភ្នែកនូវសកម្មភាពរបស់រដ្ឋសភា ក៏ដូចជាដើម្បីសមាជិកសមា
ជិកា សភាបំភ្លឺជាមួយអ្នកបោះឆ្នោតអំពីការសន្យារបស់ខ្លួននៅពេលចលនា
បោះឆ្នោត”៕