រដ្ឋសភាវៀតណាម និងស្ថាប័ននីតិប្បញ្ញត្តិទាំងពីររបស់អ៊ុយរូហ្គាយចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាលើកដំបូង

(VOVWORLD) - កាលពីថ្ងៃទី ២៧ ខែមេសា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការរដ្ឋសភាអ៊ុយរូហ្គាយ ក្នុងរដ្ឋធានី Montevideo ប្រធានព្រឹទ្ធសភាអ៊ុយរូហ្គាយលោកស្រី Beatriz Argimon និង ប្រធានសភាជាន់ទាបលោក Sebastian Andujar បានអញ្ជើញជាសហអធិបតីនៅពិធី ទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដែលកំពុងអញ្ជើញបំពេញ ទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ុយរូហ្គាយភាគខាងកើត។

រដ្ឋសភាវៀតណាម និងស្ថាប័ននីតិប្បញ្ញត្តិទាំងពីររបស់អ៊ុយរូហ្គាយចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាលើកដំបូង - ảnh 1ប្រធានព្រឹទ្ធសភាអ៊ុយរូហ្គាយលោកស្រី Beatriz Argimon (ស្ដាំ) និងប្រធានសភាជាន់ទាបលោក Sebastian Andujar (ឆ្វេង) អញ្ជើញជាសហអធិបតីនៅពិធី ទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ (រូបថត៖ Doan Tan/VNA)
នៅក្នុងជំនួបពិភាក្សាការងារ បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងថ្នាក់ដឹកនាំរដ្ឋសភា អ៊ុយរូហ្គាយ បានឯកភាពថា នាពេល ខាងមុខ ភាគីទាំងពីរនឹងបន្តបង្កើនការជួបប្រាស្រ័យនិងផ្លាស់ប្តូរគណៈប្រតិភូរវាង ថ្នាក់ដឹកនាំរដ្ឋសភា និងស្ថាប័ននានានៃរដ្ឋសភា ក្រុមសមាជិកសភាមិត្តភាព និង តំណាងរដ្ឋសភានៃប្រទេសទាំងពីរ; ផ្លាស់ប្តូរបទពិសោធន៍ក្នុងការតាក់តែងច្បាប់ ការសុក្រិតរបៀបរបបដើម្បីបម្រើបុព្វហេតុអភិវឌ្ឍន៍នៃប្រទេសនីមួយៗ និងសកម្មភាព សភា; ពង្រីកតួនាទីនៃស្ថាប័ននីតិបញ្ញត្តិក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ហើយបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ធុរកិច្ច ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរ ក្នុងការរស់នៅ សិក្សា វិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសនីមួយៗ; បន្តពង្រីក យន្តការសម្របសម្រួលនៅវេទិកាសភាពហុភាគី ដូចជាសហភាពអន្តរសភាអន្តរជាតិ (IPU) គាំទ្រជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការ យកចិត្តទុកដាក់ដូចគ្នាផងដែរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់វៀតណាមក្នុងការពង្រឹង ទំនាក់ទំនងជាមួយប្រទេសមិត្តជាប្រពៃណីនៅអាមេរិកឡាទីន ហើយបំណងចង់ជំរុញ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយអ៊ុយរូហ្គាយ។
ចំណែកឯភាគីអ៊ុយរូហ្គាយវិញ ថ្នាក់ដឹកនាំរដ្ឋសភាអ៊ុយរូហ្គាយបានចាត់ទុកថា កិច្ចសហប្រតិបត្តិការជាមួយវៀតណាមគឺជាឱកាសដ៏ធំសម្រាប់ដំណើរការសមាហរណកម្មតំបន់និងអន្តរជាតិរបស់អ៊ុយរូហ្គាយ ព្រមទាំងបញ្ជាក់ថា ការបើកស្ថានទូត អ៊ុយរូហ្គាយប្រចាំនៅទីក្រុងហាណូយបានបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំ ប្រឹងប្រែងរបស់អ៊ុយរូហ្គាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឆ្ពោះទៅរកការកសាង ទំនាក់ទំនងយូរអង្វែង។
បន្ទាប់ពីជំនួបពិភាក្សាការងារ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភា រួមជាមួយប្រធានសភាជាន់ទាបអ៊ុយរូហ្គាយបានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមជាមួយព្រឹទ្ធសភា និងសភាជាន់ទាបអ៊ុយរូហ្គាយ។ នេះជាលើកដំបូងដែលរដ្ឋសភាវៀតណាម និងស្ថាប័ន នីតិប្បញ្ញត្តិទាំងពីរនៃប្រទេសអ៊ុយរូហ្គាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហ ប្រតិបត្តិការ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ទាំងព្រឹទ្ធសភា និងសភា ជាន់ទាបអ៊ុយរូហ្គាយ ក៏ដូចជាគណបក្សនយោបាយនានានៅអ៊ុយរូហ្គាយ ចំពោះការ ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម។
ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន អញ្ជើញជាសក្ខីភាពនៅពិធីចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត បង្កើតក្រុមសមាជិក សភាមិត្តភាព អ៊ុយរូហ្គាយ-វៀតណាមដោយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ ទាបអ៊ុយរូហ្គាយ; ជាសក្ខីភាពក្នុងពិធីបង្ហាញក្រុមសមាជិកសភាមិត្តភាព អ៊ុយរូហ្គាយ - វៀតណាម និងក្រុមសមាជិកសភាមិត្តភាពវៀតណាម-អ៊ុយរូហ្គាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ