រដ្ឋសភាសួរដេញដោលទេសាភិបាលជាតិនិងរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ

(VOVWORLD) -ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១៧វិច្ឆិកា ទេសាភិបាលធនាគារជាតិវៀតណាម លោក Le Minh Hung បន្តបំភ្លឺបញ្ហាមួយចំនួនទៀត ដែលទាក់ទិនដល់សកម្មភាពរបស់ធនាគារ។
រដ្ឋសភាសួរដេញដោលទេសាភិបាលជាតិនិងរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ - ảnh 1រដ្ឋសភាសួរដេញដោលទេសាភិបាលជាតិនិងរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ 

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១៧វិច្ឆិកា ទេសាភិបាលធនាគារជាតិវៀតណាម លោក Le Minh Hung បន្តបំភ្លឺបញ្ហាមួយចំនួនទៀត ដែលទាក់ទិនដល់សកម្មភាពរបស់ធនាគារ។

សមាជិកសភាជាច្រើនបានវាយតំលៃខ្ពស់ដំណោះស្រាយ សម្របសម្រួលរបស់ធនាគារជាតិក្នុងរយៈពេលកន្លងទៅ បានរួមចំណែករក្សាគោលដៅស្ថិរភាពម៉ាក្រុសេដ្ឋកិច្ច ជំរុញផលិតកម្ម និងអាជីវកម្ម។ ប៉ុន្តែ សមាជិកសភាមួយចំនួនបានចាត់ទុកថា៖ កំណែទម្រង់ និងចំណាត់ការបញ្ហាបំណុលពិបាកទារមិនទាន់បានដូចបំណងឡើយ។ស្ដីអំពីដំណោះស្រាយខាងមុខនេះ ទេសាភិបាលធនាគារជាតិ លោក Le Minh Hung បានសង្កត់ធ្ងន់ថា៖ 

“ ត្រូវប្រមូលផ្តុំទៅលើការងារកសាងក្របខ័ណ្ឌគតិយុត្តិ បង្កើនសមត្ថភាពនៃស្ថាប័នអធិការកិច្ច ជាពិសេសគឺការងារអធិការកិច្ចហានិភ័យ និងការងារឃ្លាំមើល។ ម្ចាសការរកឃើញហានិភ័យដើម្បីព្រមាន និងចំណាត់ការប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។”

បន្ទាប់ពីការសួរដេញដោលទេសាភិបាលរដ្ឋលោក Le Minh Hung រដ្ឋសភាបានដំណើរការសួរដេញដោលរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយលោក Truong Minh Tuan អំពីការអនុវត្តបច្ចេកវិទ្យា ព័ត៌មានឆ្លើយតបនឹងតម្រូវការកំណែទម្រង់រដ្ឋបាល កិច្ចការគ្រប់គ្រងរដ្ឋអំពីសារព័ត៌មានជាដើម។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Truong Minh Tuan បានឲ្យដឹងថា តាមរយៈការអនុវត្តរដ្ឋាភិបាល អេឡិចត្រូនិកនោះ សកម្មភាពអនុវត្តបច្ចេកវិទ្យា ព័ត៌មានបានជំរុញខ្លាំង ហើយនាំមកនូវប្រសិទ្ធភាពខ្ពស់។ ក្រសួង ស្ថាប័ននានាជំរុញខ្លាំងការផ្គត់ផ្គង់សេវាកម្មសាធារណៈអនឡាញជួយប្រជាជន និងសហគ្រាសកាត់បន្ថយពេលវេលាក្នុងការបំពេញបែបបទរដ្ឋបាល ក៏ប៉ុន្តែការអនុវត្ត សេវាកម្មសាធារណៈអនឡាញនៅមានកំហិតជាច្រើន។ លោកបានលើកច្បាស់ថា៖

 “នាពេលខាងមុខ រដ្ឋាភិបាលបានលើកឡើងនូវភារកិច្ចសំខាន់ៗមួយចំនួនដែលមានលក្ខណៈលោតផ្លោះ ក្នុងនោះបានសង្កត់ធ្ងន់ទៅលើការអនុវត្តយ៉ាងតឹងរឹងនូវសេចក្តីសម្រេចចិត្តស្តីពីការបន្តអនុវត្តដំណោះស្រាយសំខាន់ៗ ដើម្បីកែលម្អបរិយាកាសធ្វើអាជីវកម្ម និងសមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ។ ដំណើរការណែនាំការកសាង និងដាក់ឲ្យដំណើរការរដ្ឋាភិបាលអេឡិចត្រូនិក ដើម្បីរួមចំណែកកែទម្រង់បែបបទរដ្ឋបាល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ