រដ្ឋសភាសួរដេញដោលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

(VOVworld)-ក្នុងក្របខ័ណ្ឌកិច្ចប្រជុំលើកតទី៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៣
 នាថ្ងៃទី១៨វិច្ឆិកា បណ្តាសមាជិក សមាជិការសភា បានធ្វើការសួរដេញ ដោលរដ្ឋ
មន្ត្រីក្រសួងមហផ្ទៃ លោក Nguyen Thai Binh ។ សំណួរសួរដេញ ដោលដោយផ្តោត
ទៅលើប្រធានបទស្តីពីដំណោះស្រាយអនុវត្តគំរោងការណ៍កាត់បន្ថយកម្មាភិបាក
និយោជិក និងដំណោះស្រាយទាក់ទាញមនុស្សមានសមិទ្ធភាពចូលបំរើស្ថាប័នរដ្ឋ។

       និយាយអំពីគុណភាពកម្មាភិបាល និយោជិក ការ​ទាក់ទាញធនធានមនុស្ស
មានទេពកោសល្យ លោក Nguyen Thai Binh បានឲ្យដឹងថា៖

      “ទីមួយគឺត្រូវផ្លាស់ប្តូរថ្មីតាមយន្តការគោលការថ្នាក់លើវាយតម្លៃថ្នាក់ក្រោម
យកចិត្តទុកដាក់ដល់មនុស្សមានទេពកោសល្ស។​ការុយាល័យនយោបាយបាន
អនុម័តលើគំរោងការណ៍បណ្តុះបណ្តាលកម្មាភិបាល របស់ក្រសួងមហាផ្ទៃ។ ទី២
គឺកសាងសេចក្តីសម្រេចចិត្ត យកចិត្តទុកដាក់ជនមានទេពកោសល្សដើម្បីដាក់
ជូននាយករដ្ឋមន្ត្រីអនុម័ត។ ទី៣គឺលើកលែងនិងផ្ទេរប្តូរកន្លែងការងារជនដែល
មិនឆ្លើយតបនឹងការងារ”។

រដ្ឋសភាសួរដេញដោលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ảnh 1
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Nguyen Thai Binh


       ចំពោះគំរោងការកំណត់តួនាទីការងារ លោក Nguyen Thai Binh ចាត់ ទុកថា
 នេះជាលើកដំបូងវៀតណាមអនុវត្តគំរោងការនេះ។ រហូតមកដល់ ពេលនេះ តំ
បន់និងស្ថាប័នមជ្ឈឹមនានាចំនួន២៤ បានកសាងរួចរាល់គំរោង ការតួនាទីការងារ
នៅតំបន់ផ្នែករបស់ខ្លួន។ តាមការកំណត់ ដល់ខែមិថុនា ឆ្នាំ២០១៥ ស្ថាប័ន ផ្នែក
នានាត្រូវសម្រេចបានគំរោងការនេះ។ ចំពោះ​បញ្ហា កាត់បន្ថយបុគ្គលិក រដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃឲ្យដឹងថា៖

       “ចំពោះមុខ នាយករដ្ឋមន្ត្រីនឹងចេញផ្សាយសេចក្តីសម្រចចិត្តថ្មី សម្រាប់
ក្រសួង ផ្នែកនានាមានភាពងាយស្រួលក្នុងដំណើរការអនុវត្តការងារនេះ។ យើង
ខ្ញុំកំពុងធ្វើសុក្រិដគំរោងការនេះ ដើម្បីជូនឡើងសន្និសីទមជ្ឈឹមនាពេលខាងមុខ”។

       នាពេលរសៀល ជាផ្នែកសួរដេញដោលរដ្ឋមន្ត្រីក្រសួងគមនាគមនិងដឹក
ជញ្ចូនលោក Dinh La Thang ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ