រដ្ឋសភាអង់គ្លេសបន្តជួយឧបត្ថម្ភវៀតណាមក្នុងការងារបណ្ដុះបណ្ដាលកម្មាភិបាល
|
ដ្ឋសភាអង់គ្លេសបន្តជួយឧបត្ថម្ភវៀតណាមក្នុងការងារបណ្ដុះបណ្ដាលកម្មាភិបាល |
(VOV)_នាព្រឹកថ្ងៃទី៣តុលា នៅទីក្រុងហាណូយ គណៈប្រតិភូរដ្ឋសភាវៀតណាម
ដឹកនាំដោយអនុប្រធាំនរដ្ឋសភា លោកស្រី Tong Thi Phong បានជួបសន្ទនាជាមួយ
គណៈប្រតិភូរដ្ឋសភាអង់គ្លេស ដឹកនាំដោយអនុប្រធានរដ្ឋសភា លោកស្រី Eleanor
Laing ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ អនុប្រធានរដ្ឋសភា
លោកស្រី Tong Thi Phong បានស្នើអោយភាគីទាំងពីរគប្បីបន្តផ្លាស់ប្តូរគណៈប្រតិភូ
គ្រប់ជាន់ថ្នាក់ អនុវត្តយន្តការសន្ទនាទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា
តំបន់និងអន្តរជាតិ។ អនុប្រធានរដ្ឋសភាក៏បានស្នើអោយភាគីអង់គ្លេសចែករំលែក
បទពិសោធន៍ ជួយឧបត្ថម្ភវៀតណាម លើកកំពស់សមត្ថភាពប្រកួតប្រជែងនិងបណ្ដុះ
បណ្ដាប្រភពធនធានមនុស្ស។
រីឯ អនុប្រធានរដ្ឋសភាលោកស្រី Eleanor Laing បានអះអាងថា៖អង់គ្លេសនឹង
បន្តជួយឧបត្ថម្ភបណ្ដុះបណ្ដាលប្រភពធនធានមនុស្សសំរាប់វៀតណាម និងអនុវត្តដំ
ណោះស្រាយនានាដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្ររវាងប្រទេស
ទាំងពីរនិយាយរួម និងរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក៕