(VOVworld) - ក្នុងដំណើរទស្សនកិច្ចការងារនៅអ៊ីតាលី នាថ្ងៃទី១២ ឧសភា គណៈ
ប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយលោក Le Nhu Tien អនុប្រធាន គណៈម្មាធិ
ការវប្បធម៌ អប់រំ យុវជននិងកុមាជំទង់បានជួបផ្លាស់ប្ដូរបទពិសោធន៍ ជាមួយគណៈ
កម្មាធិការវប្បធម៌ វិទ្យាសាស្ត្រនិងអប់រំនៃសភាជាន់ទាបអ៊ីតាលីនៅ រដ្ឋធានី Rome។
លោកស្រី Flavia Nardelli Picoli ប្រធានស្ដីទីគណៈកម្មាធិការវប្បធម៌ វិទ្យាសាស្ត្រ និង
អប់រំនៃសភាជាន់ទាបអ៊ីតាលីបានវាយតំលៃចំពោះរាល់សមិទ្ធិក្នុងការ អភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមរបស់វៀតណាម ជាពិសេសគឺការងារកាត់បន្ថយភាព ក្រីក្រ ឧត្តាន
កម្មអប់រំនិងបង្កើតការងារធ្វើសំរាប់ពលករវ័យក្មេង។
|
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖TTXVN) |
ភាគីទាំង២បានប្រមូលផ្ដុំផ្លាស់ប្ដូរបទពិសោធន៍នីតិបញ្ញាត្តិក្នុងវិស័យអភិរក្សបេតិ កភ័ណ្ឌវប្បធម៌និងអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់យុវជន។បណ្ដាសមាជិក សមាជិការសភាអ៊ីតាលីបានអះអាងជាថ្មីម្ដងទៀតនូវការគាំទ្ររដ្ឋាភិបាល និង
តំបន់នានានៅអ៊ីតាលីក្នុងការលាតត្រដាងអនុវត្តគំរោងការណ៍អភិរក្សនិង ពង្រីក
បេតិកភ័ណ្ឌវប្បធម៌នៅវៀតណាម ក្នុងនោះរួមមានបទពិសោធន៍គ្រប់គ្រងទេស
ចរណ៍តាមទិសចីរភាពទៀតផង។
រីឯខ្លួនវិញ លោក Le Nhu Tien បានវាយតំលៃខ្ពស់ចំពោះបទពិសោធន៍របស់ អ៊ីតាលីក្នុងវិស័យវប្បធម៌ អប់រំនិងបណ្ដុះបណ្ដាល ព្រមទាំងអះអាងថា នេះជា ប្រការដែលវៀតណាមអាចរៀនសូត្រនិងអនុវត្តក្នុងវិស័យទាក់ទិននានា
ដោយ ឈរលើស្ថានភាពនិងលក្ខណៈនៃប្រទេសជាតិ៕