រដ្ឋសភាអនុម័តលើគោលការណ៍វិនិយោគគំរោងការណ៍អាកាសយានដ្ឋានអន្តរជាតិ Long Thanh
|
រដ្ឋសភាអនុម័តលើគោលការណ៍វិនិយោគគំរោងការណ៍អាកាសយានដ្ឋានអន្តរជាតិ Long Thanh |
(VOV)_ នាព្រឹកថ្ងៃទី២៥ មិថុនា សមាជិក សមាជិកាសភាចំនួន៤២៨រូប(ស្មើនឹង ៨៦,៦៤% បរិមាណសមាជិក សមាជិកាសភាវៀតណាម) បានស្រុះចិត្តគំនិតអនុ
ម័តលើសេចក្ដីសម្រេចស្ដីពីគោលការណ៍វិនិយោគគំរោងការណ៍អាកាសយានដ្ឋាន
អន្តរជាតិ Long Thanh។ នេះគឺជាខ្លឹមសារ១ដែលទទួលបានការយកចិត្តទុកដាក់ជា
ច្រើន របស់សាធារណមតិ។ អនុម័តជាគោលការណ៍ហើយ ប៉ុន្តែ រដ្ឋសភាក៏បានស្នើ
ថា៖ ការកសាងគំរោងការណ៍អាកាសយានដ្ឋានអន្តរជាតិ Long Thanh នេះត្រូវមាន
វិធានការណ៍ជាក់ស្ដែង។ រដ្ឋាភិបាលត្រូវមានផែនការវិនិយោគកសាងហេដ្ឋារចនា
សម្ព័ន្ធ និងសំណង់នានាអោយសមស្រប ត្រូវធានាអំពីល្បឿនអនុវត្តគំរោងការណ៍
ប្រសិទ្ធិភាពខាងសេដ្ឋកិច្ចនិងសង្គមកិច្ច។
ក៏ក្នុងព្រឹកថ្ងៃនេះដែរ រដ្ឋសភាវៀតណាមក៏បានអនុម័តលើច្បាប់ធនធានបរិ
ស្ថាន សមុទ្រ កោះ និងច្បាប់ថវិការដ្ឋ (ធ្វើវិសោធនកម្ម) ផងដែរ៕