រដ្ឋសភាអនុម័តលើពង្រាងច្បាប់សំខាន់មួយចំនួន

រដ្ឋសភាអនុម័តលើពង្រាងច្បាប់សំខាន់មួយចំនួន - ảnh 1

រដ្ឋសភាអនុម័តលើពង្រាងច្បាប់សំខាន់មួយចំនួន


(VOVworld)-បន្តកិច្ចប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៣ នារសៀល​ថ្ងៃ
ទីថ្ងៃទី២៤វិច្ឆិកានៅទីក្រុងហាណូយ រដ្ឋសភាបានអនុម័តជាឯកឆ័ន្ទលើពង្រាងច្បាប់
ចាត់តាំងតុលាការប្រជាជន (ធ្វើវិសោធនកម្ម) ពង្រាងច្បាប់ចាត់តាំងអយ្យ កាប្រជា
ជន(ធ្វើវិសោធនកម្ម)​និងបណ្តាសេចក្តីសម្រេចអនុវត្តបណ្តាច្បាប់នេះ។ សមាជិក 
សមាជិការសភា ក៏បានពិភាគ្សាអំពីការអនុម័តលើអនុសញ្ញានៃអ.ស.ប ស្តីពីការប្រ
ឆាំងការធ្វើទារុណកម្ម អមនុស្សធម៌ និងធ្វើឲ្យអាម៉ាសមុខនិងអនុសញ្ញាស្តីពីសិទ្ធិ 
របស់ជនពិការ។

        មុននោះ នាពេលព្រឹក រដ្ឋសភាបានផ្តល់មតិអំពីពង្រាងច្បាប់រដ្ឋអំណាច តំបន់
។​បណ្តាសមាជិក សមាជិកាសភាបានយលស្របចំពោះភាពចាំបាច់ក្នុងការ កសាង
ច្បាប់ចាត់តាំងរដ្ឋអំណាចតំបន់។ ការដែលផ្សព្វផ្សាយច្បាប់នេះ មិនត្រឹម​​តែជំនះពុះ
ពារនូវចំណុចនៅសេសសល់នៃច្បាប់ចាត់តាំងក្រុមប្រឹក្សាប្រជាជន  និងគណៈកម្មា
ធិការប្រជាជន​ក្រោយរយៈពេល១១ឆ្នាំបានផ្សព្វផ្សាយ ថែមទាំង ជាក់ស្តែង​រាល់ការ
កំណត់ថ្មីរបស់រដ្ឋធម្មនុញ្ញ សំដៅលើកកំពស់សិទ្ធិម្ចាស់ការ ទទួល ខុសត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ