រដ្ឋសភាអនុម័តលើរចនាសម្ព័ន្ធរដ្ឋាភិបាលសម្រាប់អាណត្តិ២០២១-២០២៦

(VOVWORLD) - រដ្ឋាភិបាលអាណត្តិ២០២១-២០២៦ រក្សាដដែលនូវរចនាសម្ព័ន្ធដោយមានក្រសួង ចំនួន១៨ ស្ថាប័នស្មើក្រសួងចំនួន៤។ 
រដ្ឋសភាអនុម័តលើរចនាសម្ព័ន្ធរដ្ឋាភិបាលសម្រាប់អាណត្តិ២០២១-២០២៦ - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VNA)
នេះបើតាមសេចក្ដីសម្រេចចិត្តដែលត្រូវបាន រដ្ឋសភាអនុម័តនៅព្រឹកថ្ងៃទី២៣ ខែកក្កដា នៅក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥។
ដូច្នេះ រដ្ឋាភិបាលក្នុងអាណត្តិរដ្ឋសភានីតិកាលទី១៥នឹងរក្សាស្ថិរភាពដដែល ដោយមានក្រសួងចំនួន ១៨គឺ៖ ការពារប្រទេស នគរបាល ការបរទេស មហាផ្ទៃ យុត្តិ ធម៌ ផែនការនិងវិនិយោគ ហិរញ្ញវត្ថុ ឧស្សាហកម្មនិងពាណិជ្ជកម្ម កសិកម្មនិងអភិវឌ្ឍ ជនបទ គមនាគមន៍ដឹកជញ្ជូន សំណង់ ធនធាននិងបរិស្ថាន ព័ត៌មាននិងទូរគមនាគមន៍ ការងារ យុទ្ធជនពិការនិងសង្គមកិច្ច វប្បធម៌កីឡានិងទេស ចរណ៍ វិទ្យាសាស្ត្រនិង បច្ចេកវិទ្យា អប់រំនិងបណ្ដុះបណ្ដាល សុខាភិបាល។ ស្ថាប័នស្មើក្រសួងចំនួន៤ រួមមាន៖ គណៈកម្មាធិការជនជាតិ ធនាគាររដ្ឋវៀតណាម អធិការកិច្ចរដ្ឋាភិបាល និងខុទ្ទកាល័យ រដ្ឋាភិបាល។
មុននោះ នៅរសៀលថ្ងៃទី២២ ខែកក្កដា ក្នុងរបាយការណ៍ដាក់ជូនរដ្ឋសភាស្ដីពី ការរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលសម្រាប់អាណត្តិរដ្ឋសភានីតិកាលទី១៥នោះ លោក នាយករដ្ឋមន្រ្តី Pham Minh Chinh បានឲ្យដឹងថា ក្នុងដំណើរការកសាងរចនាសម្ព័ន្ធ ចាត់តាំងសម្រាប់នីតិកាលទី១៥ ក៏មានមតិមួយចំនួនដែលស្នើឲ្យផ្លាស់ឈ្មោះនៃស្ថាប័ន មួយចំនួន ហើយរៀបចំរចនាសម្ព័ន្ធឡើងវិញចំពោះក្រសួង និងផ្នែកខ្លះៗដែលមាន មុខងារ ភារកិច្ចស្រដៀងគ្នាផងដែរ។ ប៉ុន្តែ ក្នុងស្ថានភាពលំបាកដោយជម្ងឺរាតត្បាត កូវីដ ១៩ ដើម្បីអាចសម្រេចបានគោលដៅនាពេលខាងមុខ ហើយផ្ដោតសំខាន់ទៅលើ ការអនុវត្តគោលដៅដើរទន្ទឹមគ្នាទាំង២នោះ គឺការរក្សាស្ថិរភាពនៃរចនាសម្ព័ន្ធចាត់តាំង របស់រដ្ឋាភិបាលនីតិកាលទី១៥ គឺជាការងារចាំបាច់និងសមស្រប។ ហេតុដូច្នេះ រដ្ឋា ភិបាលបានលើកសំណើរថា នាពេលខាងមុខគួរតែរក្សាស្ថិរភាពនូវឈ្មោះ រចនាសម្ព័ន្ធ ចាត់តាំង បរិមាណក្រសួងនិងស្ថាប័នស្មើក្រសួងដូចនឹងនីតិកាលទី១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ