រដ្ឋសភាអនុម័តលើសេចក្ដីសំរេចចិត្តស្ដីពីសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៨
(VOVWORLD) - សេចក្ដីសំរេចចិត្តស្ដីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៨របស់វៀតណាមដែលរដ្ឋសភាអនុម័តក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី១០ វិច្ចិកា បានដាក់ ចេញគោលដៅនាំកំណើន GDP កើនពី៦,៥ដល់៦,៧%។
តាមសេចក្ដីសំរេចចិត្ត នេះ គោលដៅទូទៅក្នុងឆ្នាំ២០១៨របស់វៀតណាមជា បន្តធានាស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច គ្រប់គ្រងអតិផរណា បង្កើតបម្រែបម្រួលរីកចម្រើនដ៏ច្បាស់លាស់ក្នុងការអនុវត្ត ជំហានលោតផ្លោះយុទ្ធសាស្ត្រ ផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើនដោយតភ្ជាប់នឹង ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ លើកទឹកចិត្តការច្នៃប្រឌិត ចាប់ ផ្ដើមអាជីព និងកែលំអជីវភាពរស់នៅតបស់ប្រជាជនជាដើម៕