(VOVworld)-តាមសេចក្តីសម្រេចចិត្តស្តីពីកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ២០១៦ ទើបនឹងបានរដ្ឋសភាអនុម័តនៅសម័យប្រជុំនាព្រឹកថ្ងៃទី១៨មិថុនាថា ក្នុងឆ្នាំ២០១៦ រដ្ឋសភានឹងពិនិត្យពិភាគ្សាលើរបាយការណ៍ ការងារពេញអាណត្តិ ទី១៣របស់រដ្ឋសភា និងរបាយការណ៍មួយចំនួនទៀត។
|
រូបថតៈ vovgiaothong |
ក្នុងការពិភាគ្សាអំពីគម្រោងច្បាប់សេវ៉ានិង ថ្លៃបង់សេវ៉ាសមាជិកសមាជិការ សភាបានឯកភាពខ្ពស់ចំពោះភាពចាំបាច់នៃការផ្សព្វផ្សាយច្បាប់សេវ៉ា និងថ្លៃបង់
សេវ៉ា សំដៅជំនះពុះពារលើបញ្ហានៅសល់មួយចំនួនអំពីច្បាប់សេវ៉ា និងថ្លែបង់
សេវ៉ាជាធរមាន។ លោក Nguyen Van Canh សមាជិកសភាមណ្ឌល Binh Dinh
លើកមតិថា៖
“សមាជិកសភា ជាតំណងឲ្យសុឆន្ទៈ បំណងប្រាថ្នារបស់ប្រជាជន ដោយ
ហេតុនេះ ការធានាយុត្តិធម៌ឲ្យប្រជាជន គឺផ្តោតទៅលើការសម្រេចថា អ្នកណា ត្រូវបានកាត់បន្ថយថ្លៃបង់សេវ៉ា។ ការកាត់បន្ថយប៉ុន្មានគឺគប្បីដោយរដ្ឋសភា និង គណៈកម្មាធិការអច្ចិន្ត្រៃយ៍រដ្ឋសភាសម្រេច។ រីឯកម្រិតបង់ចំពោះប្រភេទថ្លៃ បងសេវានីមួយៗគឺគប្បីប្រគល់ឲ្យរដ្ឋាភិបាលសម្រេច ដើម្បីសមស្របនឹងស្ថាន
ភាព អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ”។
មតិជាច្រើនក៏បានសង្កត់ធ្ងន់ថា ការកសាងគម្រោងច្បាប់សេវា និងថ្លៃបង
សេវា គប្បីជៀសវាងស្ថានភាពជាន់គ្នា ឬបើកទូលាយថ្លៃបង់សេវ៉ាបង្ក ក្តីលំបាក
សម្រាប់ប្រជាជន៕