រដ្ឋសភាអាមេរិកពិនិត្យមើលកិច្ចព្រមព្រៀងនុយគ្លែអ៉ែស៊ីវិលជាមួយវៀតណាម

រដ្ឋសភាអាមេរិកពិនិត្យមើលកិច្ចព្រមព្រៀងនុយគ្លែអ៉ែស៊ីវិលជាមួយវៀតណាម - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barack Obama (TTXVN)

(VOV)_នាថ្ងៃទី ៨ ឧសភា ប្រធានាធិបតីអាមេរិក លោក Barack Obama បានដាក់ជូនរដ្ឋសភានូវេកសារលាយលក្ខអក្សរនៃ​កិច្ចព្រមព្រៀងស្ដីពីការ​ផ្ទេរ​ប្រគល់បណ្ដាឡររ៉េអាទ័រ និងបច្ចេកវិទ្យានុយគ្លេអ៉ែរ​អោយវៀតណាម។ ពេលវេលាដើម្បី​រដ្ឋសភា​អាមេរិក​ ពិនិត្យមើលឯកសារនេះគឺ៩០ថ្ងៃនិងកិច្ចព្រមព្រៀងនេះនឹងមានសុពលភាពប្រសិនបើគ្មានមតិប្រឆាំង។

          មុននោះ នាថ្ងៃទី២៤ កុម្ភះ ប្រធានាធិបតី​ Barack Obama បាន​អនុម័ត​លើកិច្ចព្រមព្រៀងនុយគ្លេអ៉ែរជាមួយវៀតណាម តាមនោះ បើកផ្លូវអោយ​បណ្ដាអង្គភាពអាជីវកម្មអាមេរិកលក់វត្ថុធាតុដើម បច្ចេកវិទ្យា ឡរ៉ែអាទ័រ និងសម្ភារះនុយគ្លេអ៉ែរអោយវៀតណាម។ កិច្ចព្រមព្រៀងនេះត្រូវបានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និងឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ការបរទេសវៀតណាម លោក Pham Binh Minh ចុះហត្ថលេខានាខែ​តុលាឆ្នាំ ២០១៣ នៅខាងក្រៅសន្និសីទកំពូលអាស៊ីខាងកើត នៅប្រុយនេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ