|
រដ្ឋសភាអាមេរិកអនុម័តលើគំរោងច្បាប់បណ្ដាលការលំបាកចំពោះផលិតផលត្រីរំអិលវៀតណាម (vietnamplus.vn) |
Vovworld-បន្ទាប់ពីជាង១ឆ្នាំខ្វែងគំនិត នាថ្ងៃទី៤កុម្ភៈ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើគំរោងច្បាប់ថវិការជួយឧបត្ថម្ភឲ្យកសិដ្ឋាននានា ក្នុងនោះមានមាត្រាបណ្ដាលការលំបាកចំពោះមុខទំនិញត្រីរំអិលនាំចេញរបស់វៀតណាម។ នាសប្ដាហ៍
មុន សភាជាន់ទាបអាមេរិកក៏បានអនុម័តលើគំរោងច្បាប់នេះផងដែរ។ ប្រធានាធិបតី
អាមេរិកលោក Barack Obama គ្រោងនឹងចុះហត្ថលេខានាំគំរោងច្បាប់នេះចូលជា
ធរមានយ៉ាងចាប់រហ័ស។
គំរោងការណ៍ពោលខាងលើបានអនុម័តលើចំណាយ៩៥៦ពាន់លានដុល្លារ
អាមេរិក ក្នុងនោះក្នុង៥ឆ្នាំខាងមុខនឹងបើកទូលាយការធានារបស់រដ្ឋាភិបាលសហរដ្ឋសំរាប់ដើមឈើនិងរដូវដាំដុះរបស់ប្រជាកសិករអាមេរិក។ ដោយមិនអើពើរដល់ការ
ប្រឆាំងជំទាស់របស់ព្រឹទ្ធសមាជិកមួយចំនួន គំរោងច្បាប់កសិដ្ឋានដែលត្រូវបាន
រដ្ឋសភាអាមេរិកអនុម័តរួមមានមាត្រាមួយចំនួនតាមនោះប្រគល់ភារកិច្ចឃ្លាំមើលត្រី
រំអិលក្នុងនោះមានត្រីប្រានិងត្រី Basa របស់វៀតណាមពីស្ថាប័នគ្រប់គ្រងឧសថនិង
ម្ហូបអាហារអាមេរិក (FDA) ទៅក្រសួងកសិកម្ម។ ជាមួយមាត្រានេះ ក្រសួងកសិកម្ម
អាមេរិកនឹងអនុវត្តបទដ្ឋានកំណត់ត្រីរំអិលរបស់វៀតណាមនាំចេញទៅទីផ្សារអាមេរិក
នឹងត្រូវឆ្លើយតបនឹងបទដ្ឋានស្មើនឹងមុខទំនិញនេះដែលផលិតនៅអាមេរិក៕