រដ្ឋសភាអ៊ីរ៉ាក់នឹងរៀបចំកិច្ចប្រជុំមុនកាលកំណត់
|
រដ្ឋសភាអ៊ីរ៉ាក់នឹងរៀបចំកិច្ចប្រជុំមុនកាលកំណត់(TTXVN) |
(VOV)_រដ្ឋសភាអ៊ីរ៉ាក់នឹងរៀបចំកិច្ចប្រជុំនាថ្ងៃទី ១៣កក្កដា មុនកាលកំណត់ គឺខែសីហា ដើម្បីផ្តោតទៅលើខ្លឹមសារនៃការបង្កើតរដ្ឋាភិបាលថ្មី។ ចាប់តាំងពីពេល បោះឆ្នោតនាខែមេសាកន្លងទៅ រដ្ឋសភាអ៊ីរ៉ាក់បានរៀបចំកិច្ចប្រជុំតែ១ដងគត់នាថ្ងៃ ទី១ កក្កដា ប៉ុន្តែត្រូវបញ្ចប់ដោយមិនឯកភាពអំពីការបោះឆ្នោតជ្រើសរើសប្រធាន
និងអនុប្រធានចំនួន២រូប។ តាមរដ្ឋធម្មនុញ្ញអ៊ីរ៉ាក់ថា៖ បន្ទាប់ពីបានបោះឆ្នោតជ្រើស រើសប្រធាននិងអនុប្រធានចំនួន២រូបមក ក្នុងរយៈពេល៣០ថ្ងៃបន្ត រដ្ឋសភាត្រូវ
ជ្រើសរើសបានអ្នកកាន់ដំណែងជាប្រធានាធិបតី។ បន្ទាប់នោះ ប្រធានាធិបតីនឹង
មានរយៈ ពេល១៥ថ្ងៃ ដើម្បីស្នើរដ្ឋសភាជ្រើសតាំងនាយករដ្ឋមន្ត្រី -អ្នកទទួល
ខុសត្រូវបង្កើតរដ្ឋាភិបាលថ្មី។ និងនាយករដ្ឋមន្ត្រីត្រូវបានជ្រើស តាំងសមាជិក គណរដ្ឋមន្ត្រី និងដាក់ជូនស្ថាប័ននីតិបញ្ញាត្តិក្នុងរយៈពេល៣០ថ្ងៃ៕