រដ្ឋសភាអ៊ីរ៉ង់អនុម័តគណៈរដ្ឋមន្រ្តីថ្មី
|
ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់Hassan Rowhaniក្នុងបទថ្លែងមតិ១នៅរដ្ឋសភា
(រូបថតៈ theiranproject) |
VOVworld)-រដ្ឋសភាអ៊ីរ៉ង់នាថ្ងៃទី១៥សីហាបានអនុម័តលើបណ្តាដំណែងស្នូលក្នុង
បញ្ជីឈ្មោះគណៈរដ្ឋមន្រ្តីថ្មី រួមមានសមាជីកចំនួន១៨រូប ដោយប្រធានាធិបតីថ្មី
Hassan Rowhani ឧទ្ទេសនាម។ក្នុងរយៈពេល៤ថ្ងៃធ្វើការ (ចាប់ពីថ្ងៃទី១២សីហា) រដ្ឋសភាអ៊ីរ៉ង់បានពិភាគ្សាពិនិត្យលើបេក្ខជនម្នាក់ៗ ក្នុងចំណោមបេក្ខជន១៨រូប
មានវត្តមានក្នុងបញ្ជីឈ្មោះ។ លទ្ធផលឲ្យដឹងថា ចំនួនបេក្ខជន១៥នាក់ ត្រូវបានអនុ
ម័តលើដំណែងស្នូល ដូចជា រដ្ឋមន្រ្តីការ បរទេស Mahammad Javad Zarif រដ្ឋមន្រ្តី
ប្រេងរ៉ែ Bijan Namdar Zanganeh ជាដើម។ មុននោះ នាថ្ងៃទី៤សីហា បន្ទាប់ពីពិធី
ធ្វើសច្ចាប្រណិធាន ប្រធានាធិបតីលើកទី៧របស់អ៊ីរ៉ង់ លោក Hassan Rowhani
បានប្រកាសបញ្ជីឈ្មោះឧទ្ទេសនាមគណៈរដ្ឋមន្រ្តីថ្មីរួមមានបេក្ខជនចំនួន១៨រូប។ ជនទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីសុទ្ធតែជាជនត្រូវបានវាយតម្លៃថាជាអ្នក
បច្ចេកាធិតេយ្យពោពេញទៅដោយបទពិសោធដែរ៕