រដ្ឋសភាអូស្ត្រាលីនីតិកាលថ្មីបើកសម័យប្រជុំដើមដំបូង
(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែកក្កដា រដ្ឋសភានីតិកាលទី ៤៧ នៅ អូស្ត្រាលីបានបើកសម័យប្រជុំដើមដំបូងតាមពិធីប្រពៃណីរបស់ប្រទេសជាតិ ដោយបានបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំរដ្ឋសភាអាណត្តិថ្មី។
លោកនាយករដ្ឋមន្ត្រី Anthony Albanese ថ្លែងក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៤៧ (ប្រភព៖ AAP/AP) |
តាមនោះ លោក Milton Dick សមាជិកសភាជាន់ទាបនៃគណៈបក្សសាធារណៈអូស្ត្រាលី (ALP) ត្រូវបានបោះឆ្នោតជាប្រធានសភាជាន់ទាប ខណៈដែលសមាជិកព្រឹទ្ធសភាលោកស្រី Sue Lines មកបីគណៈបក្ស ALP ដដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា។
អញ្ជើញថ្លែងក្នុងសម័យបើក អគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley បានលើកឡើងអំពីបញ្ហាប្រឈមដែលប្រទេសនេះកំពុងជួបប្រទះ ហើយបានប្រកាសអំពីកម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលថ្មី។ លោកបានឲ្យដឹងថា ឈរលើស្មារតីសាមគ្គីភាព និងការសម្របសម្រួលគ្នា រដ្ឋាភិបាលអូស្ត្រាលីបានប្តេជ្ញាចិត្ត ដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដូចជាការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ កំណើនប្រាក់ខែទៀប ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ដ៏មហន្តរាយនៃការប្រែប្រួលអាកាសធាតុ។ តាមផែនការ សម័យប្រជុំដើមដំបូងរបស់រដ្ឋសភាថ្មីនៅអូស្ត្រាលីនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរសប្តាហ៍ផងដែរ៕