រដ្ឋសភាអេស្ប៉ាញគាំទ្រកញ្ចប់ជំនួយទី ៣ សំរាប់ក្រិក


រដ្ឋសភាអេស្ប៉ាញគាំទ្រកញ្ចប់ជំនួយទី ៣ សំរាប់ក្រិក  - ảnh 1
រដ្ឋសភាអេស្ប៉ាញគាំទ្រកញ្ចប់ជំនួយទី ៣ សំរាប់ក្រិក (Image:VNA)

(VOVworld) – ដោយមានសម្លេងគាំទ្រចំនួន ២៩៧ សំលេងប្រឆាំងចំនួន
២០ រដ្ឋសភាអេស្ប៉ាញបានបោះឆ្នោតគាំទ្រកញ្ចាប់ប្រាក់ជំនួយទី ៣ សំរាប់
ក្រិក នាថ្ងៃទី ១៨ សីហា។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន រដ្ឋមន្ត្រី
ក្រសួង​សេដ្ឋកិច្ចអេស្ប៉ាញ​ លោក Luis de Guindos បានអះអាងថា៖ ប្រទេស
នេះជានិច្ច កាលគាំទ្រ Athen។ ក្នុងពេលនោះ សមាជិកសភាអេស្ប៉ាញមួយ
ចំនួនបាន ប្រឆាំងជំទាស់សេចក្តីសម្រេចពោលខាងលើ ហើយចាត់ទុកថា
៖ ក្រិកក៏ដូចជា ប្រទេសអឺរ៉ុបផ្សេងៗទៀតនឹងបន្តមានកំហុសឆ្គងនៅពេល
គិតថាមានតែបណ្ដា វិធានការសេដ្ឋកិច្ចត្បិតត្បៀតទេដែលអាចធ្វើឲ្យផ្លាស់
ប្តូរស្ថានភាពនាបច្ចុប្បន្នបាន។ ក្នុងកញ្ចប់ប្រាក់ជំនួយសំរាប់ក្រិកដែល
មានតំលៃ ៨៦ ពាន់លានអឺរ៉ូខាងមុខ អេស្ប៉ាញបានរួមវិភាគទានចំនួន
ប្រាក់ ១០,៥ ពាន់លានអឺរ៉ូ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ