រដ្ឋសភា Kyrgyzstan និងសភាជាន់ទាបបេឡារុសអនុម័តលើ រវាងសម្ព័ន្ធភាពសេដ្ឋកិច្ច អាស៊ី-អឺរ៉ុបជាមួយវៀតណាម
|
រដ្ឋសភា Kyrgyzstan និងសភាជាន់ទាបបេឡារុសអនុម័តលើ រវាងសម្ព័ន្ធភាពសេដ្ឋកិច្ច អាស៊ី-អឺរ៉ុបជាមួយវៀតណាម (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៥ ឧសភា រដ្ឋសភា Kyrgyzstan បានអនុម័តលើកិច្ច
ព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសនានាជាសមាជិកនៃសម្ព័ន្ធ
ភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEC) ជាមួយវៀតណាម។ តាមរដ្ឋាភិបាល Kyrgyzstan
នាពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាននឹងបង្កលក្ខណៈងាយស្រួល
សំរាប់ទំនិញនៃប្រទេសនេះជ្រៀតចូលទីផ្សារវៀតណាម។ កំរិតពន្ធរចំពោះ
ទំនិញនាំចូលរបស់វៀតណាមនិងប្រទេស EAEC នានានឹងត្រូវបានកាត់
បន្ថយពី ១០% ដល់ ១% ដល់ឆ្នាំ ២០២៥។ នាថ្ងៃដដែល សភាជាន់ទាបបេឡារុស
ក៏អនុម័តលើកិច្ចព្រមព្រៀង FTA ផងដែរ។ គណៈកម្មាធិការទំនាក់ទំនង
អន្តរជាតិបេឡារុសបានចាត់ទុកថា៖ ការអនុវត្ត FTA នឹងរួមចំណែកជំរុញ
ពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរបស់បេឡារុសនិងវៀតណាម
បង្កើនតួនាទីនាំចេញទំនិញបេឡារុសជ្រៀតចូល ទីផ្សារវៀតណាមធ្វើឲ្យសម្បូរ
បែបភាវូបនីយកម្មមុខទំនិញនាំចេញចូលវៀតណាម ផងដែរ។ ការដែល
វៀតណាមជាសមាជិករបស់អាស៊ានដែលនឹងជួយបណ្ដាអ្នកនាំចេញ
របស់បេឡេរុសមានយថាទស្សទាក់ទងជាមួយទីផ្សារក្នុងតំបន់ ទៀតផង៕