រដ្ឋអាជ្ញាពិសេសអាមេរិក លោក Muller បានបញ្ជូនឯកសារស៊ើបអង្កេតយុទ្ធនារកសម្លេងបោះឆ្នោតរបស់ ប្រធានាធិបតីអាមេរិក លោក Donald Trump
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីថ្ងៃទី ២២ ខែមីនាបានចេញផ្សាយ ថារដ្ឋអាជ្ញាពិសេសអាមេរិក លោក Robert Mueller បានបញ្ជូនរបាយការណ៍ស៊ើបអង្កេតជូនរដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក William Barr ។
ព្រះរដ្ឋអាជ្ញាពិសេសអាមេរិក លោក Robert Mueller |
ក្នុងថ្ងៃដដែលនោះ សេតវិមានក៏បានជូនដំណឹងអំពីករណីដែលពោលខាងលើនេះផងដែរ។ គួរបញ្ជាក់ថា ដើមខែនេះ លោក Paul Manafort ដែលជាអតីតប្រធានយុទ្ធនាការរកសម្លេងបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានកាត់ទោសឱ្យជាប់គុករយៈពេល ៤៧ ខែដោយសារតែការលួចបន្លំពន្ធនិងគណនីធនាគារ។ លោក Manafort គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង ៧ នាក់នៃក្រុមទីប្រឹក្សារកសម្លេងបោះឆ្នោតរបស់ លោក Donald Trump ក្នុងការរត់ប្រណាំងចូលក្នុងសេតវិមាននាឆ្នាំ ២០១៦ ផងដែរ៕