រដ្ឋអំណាចតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) និងនិស្សិតបញ្ចប់ការសន្ទនាដំបូង
|
រដ្ឋអំណាចតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) និងនិស្សិតបញ្ចប់ការសន្ទនាដំបូង (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ តុលា រដ្ឋអំណាចនៃតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន បានដំណើរការសន្ទនាជាផ្លូវការជាមួយសមាគមនិស្សិតហុងកុង (HKFS) សំដៅស្វែង រកវិធានការសន្តិភាពមួយបញ្ចប់ចលនាបាតុកម្មនេះ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋាន អ្នកសារព័ត៌មានបន្ទាប់ពីការសន្ទនា ប្រធាននាយកដ្ឋានរដ្ឋបាលហុងកុង លោកស្រី
Carrie Lam បានឲ្យដឹងថា៖ បណ្ដាបញ្ហាដែលត្រូវបានពិភាក្សាក្នុងការសន្ទនាលើក
នេះ រួមមាន៖ ការលុបចោលរបបបោះឆ្នោតតាមតំបន់និងប្រជាពលរដ្ឋមានសិទ្ធិ
តែងតាំង គឺមិនសមស្របនឹងច្បាប់សារវសន្តទេ។ ទន្ទឹមនឹងនោះ លោកស្រី
Carrie Lam បានទទួលស្គាល់ថា៖ ភាគីទាំង ២ នៅមានការខ្វែងគំនិតអំពីបណ្ដា
គោលការណ៍សំខាន់មួយចំនួន។ ទោះបីដូច្នេះក្តី លោកស្រី Carrie Lam បានសម្តែង
ក្តីសម្ឃឹមថា៖ ការសន្ទនាជាបន្តជាមួយថ្នាក់ដឹកនាំរបស់កំលាំងបាតុករនឹងត្រូវបាន
រៀបចំឡើងនាពេលខាងមុខ។ រដ្ឋអំណាចតំបន់រដ្ឋបាលពិសេសហុងកុងនឹង
រាយការណ៍សំណូមពររបស់ប្រជាជនដល់ខុទ្ទកាល័យទទួលបន្ទុកការងារនៅ
ហុងកុង-ម៉ាកាវចំណុះរដ្ឋាភិបាលរបស់ចិនផងដែរ៕