រដ្ឋអំណាចប៉ាឡេស្ទីនបោះបង់ចោលកិច្ចព្រមព្រៀង Oslo

(VOVWORLD) - ប្រធានាធិបតីប៉ាឡេស្ទីន លោក  Mahmoud Abbas បានប្រកាសថារដ្ឋអំណាចប៉ាឡេស្ទីន (PA) នឹងមិនបន្តគោរពកិច្ចព្រមព្រៀង Oslo ជាមួយអ៊ីស្រាអែលឡើយ។
រដ្ឋអំណាចប៉ាឡេស្ទីនបោះបង់ចោលកិច្ចព្រមព្រៀង Oslo - ảnh 1 ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas (ប្រភព៖ EPA / VNA)

ក្នុងបរិបទ ដែលអ៊ីស្រាអែលបានត្រៀមរៀបចំរួមបញ្ចូលតំបន់ West Bank ដែលបានទន្ទ្រានកាន់កាប់នោះ នាថ្ងៃទី ១៩ ខែឧសភា ប្រធានាធិបតីប៉ាឡេស្ទីន លោក  Mahmoud Abbas បានប្រកាសថារដ្ឋអំណាចប៉ាឡេស្ទីន (PA) នឹងមិនបន្តគោរពកិច្ចព្រមព្រៀង Oslo ជាមួយអ៊ីស្រាអែលឡើយ រួមទាំងសកម្មភាពសម្របសម្រួលសន្តិសុខ ហើយអ៊ីស្រាអែលត្រូវទទួលខុសត្រូវ និងកាតព្វកិច្ចអន្តរជាតិផងដែរ។

នាថ្ងៃ ១៩ ខែឧសភាដដែល ស្ថាប័នគ្រប់គ្រងទឹកដីទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែលត្រូវទទួលខុសត្រូវចំពោះរាល់ភារកិច្ច និងកាតព្វកិច្ចនៅចំពោះមុខសហគមន៍អន្តរជាតិ អំពីការទន្ទ្រានកាន់កាប់ទឹកដីរបស់ប៉ាឡេស្ទីន លើ ផលប៉ះពាល់និងផលវិបាកទាំងអស់ ដោយផ្អែកលើច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសគឺអនុសញ្ញាទីក្រុងហ្សឺណែវទី ៤ ស្តីពីការទទួលខុសត្រូវក្នុងការការពារជនស៊ីវិលក្រោមការទន្ទ្រានកាន់កាប់និងទ្រព្យសម្បត្តិរបស់ពួកគេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ