រដ្ឋអំណាចរបស់ប្រធានាធិបតី Obama ប្រឆាំងជំទាស់ការដាក់ទណ្ឌកម្មថ្មីចំពោះអ៊ីរ៉ង់

រដ្ឋអំណាចរបស់ប្រធានាធិបតី Obama ប្រឆាំងជំទាស់ការដាក់ទណ្ឌកម្មថ្មីចំពោះអ៊ីរ៉ង់ - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barack Obama (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៤ វិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Barack Obama បានអំពាវនាវឲ្យរដ្ឋសភានៃប្រទេសនេះមិនចាំបាច់ត្រូវដាក់ទណ្ឌកម្មថ្មីចំពោះអ៊ីរ៉ង់
ទេ ក្នុងពេលដែល អាមេរិកនិងបណ្ដាមហាអំណាចផ្សេងៗលើសកលលោកកំពុង ខំប្រឹងប្រែងស្វែងរកការព្រមព្រៀងមួយអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដើម្បី បញ្ចៀសសង្គ្រាមបង្ហូរឈាមមួយអាចកើតមានឡើង។ ថ្លែងមតិចំពោះមុខ មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅសេតវិមាន ប្រធានាធិបតី  Obama បានដាស់តឿន រដ្ឋសភាបង្កើតឱកាសសំរាប់អ៊ីរ៉ង់បង្ហាញសុឆ័ន្ទៈក្នុងការដោះស្រាយបញ្ហានុយក្លេ
អ៊ែរ តាមរយៈសន្តិវិធី។ ប៉ុន្តែ លោក Obama បានព្រមានថា៖ អាមេរិកនៅរក្សា វិធានការជាសារវ័ន្តដែលជះឥទ្ធិពលបំផុតដល់សេដ្ឋកិច្ចរបស់អ៊ីរ៉ង់។ ទន្ទឹមនឹង
នោះ អាមេរិកនឹងពិនិត្យមើលការបង្កើនបទដាក់ទណ្ឌកម្មថ្មី ក្នុងករណី Tehran គ្មានទស្សនៈម៉ឺងមាត់ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរនោះ។ ចំពោះ ការអំពាវនាវរបស់ប្រធានាធិបតី Obama សមាជិកសភានៃគណៈបក្សសាធារ ណៈរដ្ឋអាមេរិកបានប្រឆាំងជំទាស់ដោយចាត់ទុកថា៖ រដ្ឋអំណាច Obama កំពុងធ្វើសម្បទានយ៉ាងច្រើនក្នុងការចរចាជាមួយប្រទេសឥស្លាមនេះនិង
បង្កមហន្តរាយឲ្យសម្ព័ន្ធមិត្តអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ