រដ្ឋអំណាចអាមេរិកស្នើររដ្ឋសភាពិចារណាលើការបញ្ចូនកងទ័ពថ្មើជើងក្នុងការប្រយុទ្ធប្រឆាំងនឹងIS

រដ្ឋអំណាចអាមេរិកស្នើររដ្ឋសភាពិចារណាលើការបញ្ចូនកងទ័ពថ្មើជើងក្នុងការប្រយុទ្ធប្រឆាំងនឹងIS - ảnh 1
ទាហានអាមេរិក (រូបថតៈTHX/TTXVN )


(VOVworld)-នាថ្ងៃទី៩ធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បាន អំពាវនាវមជ្ឈដ្ឋានអ្នកតាក់តែងច្បាប់របស់ប្រទេសនេះ ពិចារណាលើវិធានការប្រើ ប្រាស់កងកម្លាំងទ័ពថ្មើរជើងនៅអ៊ីរ៉ាក់និងស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋ អ៊ីស្លាមស្វ័យប្រកាស (IS) និងអនុម័តក្រមច្បាប់បង្កើតក្របខ័ណ្ឌគតិយុត្តិ ដែល អនុញ្ញត្តិឲ្យរដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama ដំណើរការរាល់យុទ្ធ នាការយោធានៅមជ្ឈឹមបូព៌ាដោយគ្មានកាលកំណត់។

        ក្នុងថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិអាមេរិកដែលជិតផុតអាណត្តិ លោក
Chuck Hagel បានវាយតម្លៃថា ការប្រយុទ្ធនឹងពួកឧទ្ទាម IS កំពុងទទួលបាន
វឌ្ឍន៍ភាព។ លោក Hagel ក៏បានលើកកំពស់តួនាទីហ្វឹកហាត់និងទីប្រឹក្សា
យោធាសម្រាប់កងទ័ពអ៊ីរ៉ាក់ និងអះអាងជាថ្មីម្តងទៀត តួនាទីឈានមុខរបស់ កងទ័ពប្រទេសសាម៉ីក្នុងការប្រយុទ្ធនឹង IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ