រដ្ឋ Texas សហរដ្ឋអាមេរិកបន្ធូរបន្ថយការបញ្ជាបិទផ្លូវប្រឆាំងនឹងជំងឺ Covid-19

(VOVWORLD) -   រដ្ឋ Texas ក្លាយទៅជារដ្ឋធំបំផុតនិងថ្មីបំផុតនៅសហរដ្ ឋអាមេរិក ដែលចាប់ផ្តើមបន្ធូរបន្ថយបទបញ្ជាបិទផ្លូវ ដែលធ្លាប់បានដាក់ចេញដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងវីរុស SARS-CoV-2។
រដ្ឋ Texas សហរដ្ឋអាមេរិកបន្ធូរបន្ថយការបញ្ជាបិទផ្លូវប្រឆាំងនឹងជំងឺ Covid-19 - ảnh 1 ស្ថានីយ៍លក់សាំងប្រេងមួយនៅរដ្ឋ Texas (សហរដ្ឋអាមេរិក) (រូបថត ៖ THX / TTXVN)

 

ទោះបីជាមានការកើនឡើងខ្ពស់នូវចំនួនករណីស្លាប់ដោយសារជំងឺ Covid-19 ក៏ដោយ ប៉ុន្តនាថ្ងៃទី ១ ខែឧសភា រដ្ឋ Texas ក្លាយទៅជារដ្ឋធំបំផុតនិងថ្មីបំផុតនៅសហរដ្ឋអាមេរិក ដែលចាប់ផ្តើមបន្ធូរបន្ថយបទបញ្ជាបិទផ្លូវ ដែលធ្លាប់បានដាក់ចេញដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងវីរុស SARS-CoV-2 ។

ហាង ភោជនីយដ្ឋាន រោងភាពយន្ត ផ្សារទំនើប សារមន្ទីរនិងបណ្ណាល័យនៅរដ្ឋនេះ ត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ ប៉ុន្តែមានតែសមត្ថភាព ២៥% តែប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ អភិបាលរដ្ឋ Texas លោក Greg Abbott បានផ្តល់អនុសាសន៍ថាប្រជាជនត្រូវមានការប្រុងប្រយ័ត្ន បន្តរក្សាគម្លាតសង្គម និងអនុវត្តតាមការណែនាំរបស់ស្ថាប័នសុខាភិបាល ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺ COVID-19 ផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ