រដ្ឋOregonអាមេរិកមានគោលបំណងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម
|
ទេសាភិបាលរដ្ឋOregonលោក John Kitzhaber (ប្រភព៖internet) |
(VOVworld) - នាថ្ងៃទី១៨ មិថុនា នៅទីក្រុង Salem រដ្ឋ Oregon ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong បានមានជំនួបប្រាស្រ័យជាមួយទេសា
ភិបាលលោក John Kitzhaber ដើម្បីផ្លាស់ប្ដូរអំពីវិធានការបង្កើនកិច្ចសហប្រតិបតិ្តការ
រវាងវៀតណាមនិងរដ្ឋ Oregon។
ថ្លែងមតិនៅជំនួបនេះ ភាគីទាំង២ បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ល្អប្រសើរ
ក្នុងទំនាក់ទំនងកិច្ចសហប្រតិបតិ្តការទ្វេភាគីលើគ្រប់វិស័យជាពិសេសគឺ វិស័យអប់រំ
បណ្ដុះបណ្ដាល ពាណិជ្ចកម្មវិនិយោគ និងការស្វែងរកជួយសង្គ្រោះ ក៏ដូចជាការរីកចំរើន
ដ៏ធំធេង ក្នុងទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក ក្នុងនោះមានដំណើរការចរចារ
លើកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។ភាគីទាំង២បានឯកភាពគាំទ្រការផ្ដួច
ផ្ដើមគំនិតកសាងយន្តការសហប្រតិបតិ្តការទ្វេភាគី បង្កើតវិស័យសហប្រតិបតិ្តការថ្មី
និងនាំទំនាក់ទំនងរវាងភាគីទាំង២ឲ្យកាន់តែអភិវឌ្ឍន៍និងស៊ីជុំរៅថែមទៀត៕