រដ្ធលេខាធិការក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិកម្ពុជាមកបំពេញការងារនៅវៀតណាម

រដ្ធលេខាធិការក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិកម្ពុជាមកបំពេញការងារនៅវៀតណាម - ảnh 1
រដ្ធមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានទទួលជួបគណៈប្រតិភូក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា

VOV-នាព្រឹកថ្ងៃទី៨មិនា នៅទីក្រុងហូជីមិញ រដ្ធមន្ត្រីការបរទេសវៀតណាម
Pham Binh Minh បានទទួលជួបគណៈប្រតិភូក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិកម្ពុជាដឹកនាំដោយលោក អ៊ុងស៊ាន រដ្ធលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងឪកាសមកចូលរួមការជួបប្រាស្រ័យលើកទី៣រវាងក្រសួងការបរទេស
នៃប្រទេសទាំងពីរ។ រដ្ធមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ទៅលើសារៈ សំខាន់នៃការបន្តបង្កើនកិច្ចសហការជិតស្និទ្ធរវាងប្រសួងការបរទេសនៃ
ប្រទេសទាំងពីរ ពិសេសគឺការសហការអនុវត្តបណ្ដាសកម្មភាពស្វាគមឆ្នាំ
មិត្តភាពវៀតណាម-កម្ពុជា២០១២និងរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ កិច្ចសហការលើបណ្ដាវេទិការដំបន់និងអន្តរជាតិ
អះអាងថា​វៀតណាមនឹងសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជាក្នុងរយៈ ពេលកម្ពុជាកាន់ដំណែងប្រធានអាស៊ាន២០១២៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ