រណសិរ្សមាតុភូមិវៀតណាមនិងគណៈកម្មាធិការរណសិរ្សទូទាំងប្រទេសចិនជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
|
រណសិរ្សមាតុភូមិវៀតណាមនិងគណៈកម្មាធិការរណសិរ្សទូទាំងប្រទេសចិនជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ |
(VOVworld)-នារសៀលថ្ងៃទី៤ធ្នូ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
ណាម លោក Nguyen Thien Nhan បានអញ្ជើញទទួលជួបជាមួយលោក Wan Gang
អនុប្រធានគណៈកម្មាធិការរណសិរ្សទូទាំងប្រទេសចិននិងជារដ្ឋមន្ត្រីក្រសួងវិទ្យា
សាស្ត្របច្ចេកវិទ្យាចិន ដែលកំពុងបំពេញទស្សនការងារនៅវៀតណាម។ ក្នុងជំនួបនេះ
លោក Nguyen Thien Nhan បានអះអាងថា បក្ស រដ្ឋនិងរណសិរ្សមាតុភូមិ ប្រជាជន
វៀតណាមបានផ្តោតការយកចិត្តទុកដាក់ពិសេសលើទំនាក់ទំនងមិត្តភាពជាមួយបក្ស
រដ្ឋ រណសិរ្សនិងប្រជាជនចិន។ ទន្ទឹមជាមួយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំង
ពីរគប្បីជម្រុញកិច្ចសហប្រតិបត្តិការក្នុងនោះមានការជួបប្រាស្រ័យរវាងប្រជាជនគ្រប់
ស្រទាប់ ដើម្បីការអភិវឌ្ឍន៍និរន្តរភាពទ្វេភាគីនាពេលខាងមុខ។
ឯកភាពជាមួយទស្សនៈថា ប្រទេសទាំងពីរគប្បីចាត់ទុកការអភិវឌ្ឍន៍របស់ភាគី
នីមួយៗជាឱកាសសម្រាប់ប្រទេសខ្លួនលោក Wan Gang មានបំណងថា នាពេល ខាង
មុខ ភាគីទាំងពីរអាចជម្រុញកិច្ចសហប្រតិបត្តិការ ជាពិសេសគឺជម្រុញការច្នៃប្រ ឌិត
ចាប់ផ្តើមអាជីពក្នុងជំនាន់វ័យក្មេងផងដែរ៕