រឹតបន្តឹងចំណងមិត្តភាពវៀតណាម-ជប៉ុន

(VOVWORLD) - នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នៅទីក្រុងតូក្យូ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅ ជប៉ុន នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជា មួយអតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide អតីតអគ្គលេខាធិការគណៈបក្ស ប្រជាធិបតេយ្យសេរី (LDP) និងជាប្រធានសម្ព័ន្ធភាពសមាជិករដ្ឋសភាមិត្តភាពជប៉ុន-វៀតណាម លោក Nikai Toshihiro និងសមាជិកសម្ព័ន្ធភាពផ្សេងៗទៀត។ 

រឹតបន្តឹងចំណងមិត្តភាពវៀតណាម-ជប៉ុន - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយអតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide អតីតអគ្គលេខាធិការគណៈបក្សប្រជាធិបតេយ្យសេរី (LDP) និងជាប្រធានសម្ព័ន្ធភាពសមាជិករដ្ឋសភាមិត្តភាពជប៉ុន-វៀតណាម លោក Nikai Toshihiro។
(រូបថត៖ VOV)
លោក នាយករដ្ឋមន្រ្តី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមវិភាគទានយ៉ាង សកម្ម ប្រកបដោយផ្លែផ្ការបស់លោកអតីតនាយករដ្ឋមន្រ្តី Suga និងលោកប្រធាន Nikai ក៏ដូចជាសមាជិកដទៃទៀតនៃសម្ព័ន្ធភាពសមាជិករដ្ឋសភាមិត្តភាពជប៉ុន-វៀត ណាម ក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេស ទាំងពីរឲ្យរីកចម្រើនយ៉ាងខ្លាំងក្លាដោយឥតឈប់ឈរ ប្រកបដោយផ្លែផ្កាលើវិស័យជា ច្រើន។ លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្នើឲ្យលោកអតីតនាយករដ្ឋមន្រ្តី Suga លោកប្រធាន Nikai និងសម្ព័ន្ធភាពសមាជិករដ្ឋសភាមិត្តភាពបន្តរួមចំណែកដល់ការ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា ការជួបប្រាស្រ័យរវាងសមាជិករដ្ឋសភា និង ថ្នាក់ដឹកនាំវ័យក្មេងនៃប្រទេសទាំងពីរ ព្រមទាំងពង្រីកតួនាទីជាស្ពានតភ្ជាប់របស់បណ្ដា អង្គការសមាជិករដ្ឋសភាមិត្តភាពនៃប្រទេសទាំងពីរផងដែរ។
ជាការឆ្លើយតប លោកអតីតនាយករដ្ឋមន្រ្តី Suga Yoshihide និងលោក Nikai Toshihiro ប្រធានសម្ព័ន្ធភាពសមាជិករដ្ឋសភាមិត្តភាពជប៉ុន-វៀតណាមបានបញ្ជាក់ថា សម្ព័ន្ធភាពនឹងបន្តរួមវិភាគទានយ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាពទៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងវៀតណាម-ជប៉ុន ជំរុញសកម្មភាពនានាដែលរួមចំណែករឹតបន្តឹង ចំណងមិត្តភាព ការយល់ដឹងគ្នារវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងនោះមានជំនាន់ វ័យក្មេង ដើម្បីបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យ ជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ