រឹតបន្តឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា

(VOVWORLD) - នាយប់ថ្ងៃទី ១៣ ខែសីហា នៅទីក្រុងហូជីមិញ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌រវាងកុមារនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជាឆ្នាំ ២០២២។ 
រឹតបន្តឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា - ảnh 1ការសម្តែង "វៀតណាម-ឡាវ-កម្ពុជាសាមគ្គី" របស់យុវវ័យទីក្រុងហូជីមិញ។ (រូបថត៖ TTXVN)

កម្មវិធីនេះស្ថិតនៅក្នុងចំណោមសកម្មភាពយុវវ័យនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ “ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម - ឡាវ ២០២២” ខួបលើកទី ៦០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - ឡាវ; ៤៥ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម - ឡាវ និង“ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០២២” ; ខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា។

នៅក្នុងកម្មវិធីនេះ លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធី និងសកម្មភាពដ៏មានអត្ថន័យ សម្រាប់កុមារនៃប្រទេសទាំងបី ជាពិសេសគឺកម្មវិធីមហោស្រពកុមារ។ លោក Vo Van Thuong សង្ឃឹមថា កុមារជានិច្ចកាលថែរក្សានិងអភិវឌ្ឍន៍មនោសញ្ចេតនាដ៏ស្មោះត្រង់ កក់ក្តៅនិងល្អប្រសើរ ចំពោះប្រទេសនិងប្រជាជនវៀតណាម ចំពោះទីក្រុងហូជីមិញរួសរាយរាក់ទាក់។ ទន្ទឹមនឹងនោះ កុមារដែលបានចូលរួមមហោស្រពលើកនេះនឹងក្លាយជាអគ្គរដ្ឋទូត ដើម្បីបន្តពូនជ្រុំ និងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពពិសេសរវាងប្រទេសទាំងបី។

លោក Vo Van Thuong បានស្នើថា នាពេលខាងមុខ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញត្រូវរៀបចំសកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការបន្ថែមទៀត រវាងយុវជននៃប្រទេសទាំងបីកម្ពុជា - ឡាវ - វៀតណាម សំដៅរួមចំណែកអប់រំយុវជនជំនាន់ក្រោយ អំពីចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងបី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ