រាត្រីតូតន្ត្រីកសាងមូលនិធិ៖ដើម្បីកោះ សមុទ្រស្រុកកំណើត នៅសាធារណៈរដ្ឋឆែក
|
រាត្រីតូតន្ត្រីកសាងមូលនិធិ៖ដើម្បីកោះ សមុទ្រស្រុកកំណើត នៅសាធារណៈរដ្ឋឆែក |
(VOV)_នាយប់ថ្ងៃទី៣០ មេសា នៅទីក្រុង Praha សមាគមវប្បធម៌ សិល្បះវៀត
ណាមនៅសាធារណរដ្ឋឆែកបានរៀបចំរាត្រីតូតន្ត្រី ៖ ឆ្ពោះទៅកោះសមុទ្រស្រុកកំ
ណើត និងអធិបតេយ្យភាពមាតុប្រទេស លើកទី២ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍
លើកទី៤១នៃទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ។ លោក Pham
Gia Hau អនុប្រធានអចិន្ត្រៃយ៍ សមាគមវប្បធម៌ សិល្បះ បានអោយដឹងថា៖ សមា
គមបានជ្រើសរើសបទចម្រៀងពិរោះៗ ស្ដីអំពីកោះសមុទ្រ និងអំពីយុទ្ធជន។ ក៏ក្នុង
ឱកាសនេះដែរ លោក Hoang Dinh Thang ប្រធានសមាគមជនវៀតណាមនៅសាធា
រណរដ្ឋឆែក បានបំផុសចលនារៃអង្គាស កសាងមូលនិធិ៖ ដើម្បីកោះ សមុទ្រស្រុកកំ
ណើត។ បញ្ចប់កម្មវិធីនេះ គណៈចាត់តាំងទទួលបានទឹកប្រាក់ចំនួនជិត១៥ហ្មឺន
Koruna ( ស្មើនឹងប្រាំពីរពាន់ដុល្លារអាមេរិក)៕