រាត្រីបុណ្យសែនព្រះខែ - ចែករំលែកក្តីស្រឡាញ់
(VOVWORLD) - នៅទីក្រុង Vinh Phuc នាយប់ថ្ងៃទី ១៦ ខែកញ្ញា បានប្រព្រឹត្តិទៅកម្មវិធី បុណ្យសែនព្រះខែ ឆ្នាំ ២០២៤ ជាមួយប្រធានបទ "ចែករំលែកក្តីស្រឡាញ់" ដោយទាក់ទាញកុមារជាង ១០០០ នាក់មកចូលរួម។ នៅក្នុងកម្មវិធីនេះ គណរៀបចំកម្មវិធីបានប្រគល់អំណោយចំនួន ៥០ កញ្ចប់ ជូនដល់យុវជន កុមារ និងតំណាងកុមារដែលមានស្ថានភាពលំបាកក្នុងខេត្ត។ ក្នុងឱកាសនេះ សហភាពពលកម្ម និងសហភាពយុវជនខេត្ត Vinh Phuc បានប្រគល់អំណោយនិងអាហារូបករណ៍ចំនួន ២០កញ្ចប់ ដល់កូនៗរបស់កម្មករក្នុងស្ថានភាពលំបាកដែលកំពុងធ្វើការនៅមណ្ឌលឧស្សាហកម្ម។
លេខាគណៈកម្មាធិការបក្សខេត្ត Vinh Phuc លោក Duong Van An បានចែកអំណោយដល់កុមារ។ រូបថត៖ vinhphuc.gov.vn |
នៅខេត្ត Vinh Long ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានប្រព្រឹត្តទៅសកម្មភាពជាច្រើន ដើម្បីថែទាំបុណ្យសែនព្រះខែ សម្រាប់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិភាគតិច។ ប្អូនៗកុមារបានរីករាយជាមួយការសម្តែងសិល្បៈ ការរំម៉ុងសាយ និងឈុត "រឿងព្រេងនិទានអំពីរាត្រីបុណ្យសែព្រះខែ " ដែលបង្ហាញឡើងវិញនូវប្រភពដើមនិងអត្ថន័យនៃបុណ្យសែនព្រះខែ(Trung Thu)។ ប្អូន Huynh Yen Nhi សិស្សនៅស្រុក Long Ho ចែករំលែកថា៖ “ចូលរួមកម្មវិធីបុណ្យសែនព្រះខែ ខ្ញុំមានអារម្មណ៍សប្បាយរីករាយនិងរំភើបខ្លាំងណាស់ ខ្ញុំត្រូវបានពូនិងមីងផ្តល់អំណោយនិងនំព្រះខែ។ នេះជាលើកទីមួយហើយ ដែលខ្ញុំបានចូលរួមក្នុងកម្មវិធីបុណ្យសែនព្រះខែ ខ្ញុំសប្បាយរីករាយណាស់ដែលបានលេងកម្សាន្តជាមួយមិត្តភក្តិ ហើយទទួលបាននំព្រះខែនិងចង្កៀងគោម”
អំណោយជាង ២.០០០កញ្ចប់ ជូននដល់កូនៗរបស់យោធិននិងកម្មករការពារជាតិ ដែលបម្រើការងារនៅតំបន់លេខ ៣ កងទ័ពជើងទឹក ។ រូបថត៖ congly.vn |
កាលពីយប់ថ្ងៃដដែល តំបន់លេខ៣កងទ័ពជើងទឹក បានសម្របសម្រួលជាមួយក្លឹប យុវវ័យដើម្បីកោះសមុទ្រនៃមាតុភូមិ; ក្រុមហ៊ុនភាគហ៊ុនចម្រាញ់ និងគីមីឥន្ធនៈ Binh Son; ក្លឹបប្រេងឧស្ម័ន Truong Sa និងសហជីពប្រេងឧស្ម័នវៀតណាម ... រៀបចំកម្មវិធីបុណ្យសែនព្រះខែឆ្នាំ ២០២៤ ក្រោមប្រធានបទ "ពន្លឺព្រះច័ន្ទនៅលើរលកសមុទ្រ" សម្រាប់យុវជននិងកុមារដែលជាកូនរបស់យោធិននិងកម្មករការពារជាតិដែលកំពុងធ្វើការនៅតំបន់លេខ៣កងទ័ពជើងទឹក៕